យន្តហោះទម្លាក់គ្រាប់ B-1B Lancer ធ្វើបេសកកម្មហោះហើរ ជិត៣០ម៉ោង សម្រាប់សមយុទ្ធជាមួយកងទ័ពអាកាសជប៉ុន

0
880

ជប៉ុន ៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ឲ្យកងកម្លាំងទម្លាគ់គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំងទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគី នៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន។

យោងតាមកងកម្លាំងទ័ពអាកាសអាមេរិកថា យន្តហោះនោះបានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota ដោយប្រើពេលហោះហើរជិត២៩ម៉ោង ទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចូលរួមជាក្រុមជាមួយយន្តហោះចម្បាំងអាមេរិក F-16 ចំនួន៦គ្រឿង យន្តហោះចម្បាំងទ័ពអាកាសជប៉ុន F-2 ចំនួន២គ្រឿង និងយន្តហោះចម្បាំងជប៉ុន F-15 ចំនួន៨គ្រឿង។

គួរបញ្ជាក់ថា ពេលចុងក្រោយបង្អស់ ដែលយន្តហោះទម្លាក់គ្រាប់មានវត្តមាននៅតំបន់ទំនួលខុសត្រូវឥណ្ឌូប៉ាស៊ីហ្វិក គឺក្នុងខែមករា ឆ្នាំ២០១៨ ជាពេលដែលយន្តហោះនោះ និងបុគ្គលិកអាកាសយានិករបស់វា បំពេញបេសកកម្មរយៈពេល៦ខែ នៅមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្គាម៕

 

Facebook Comments
Loading...