អគ្គីភ័យឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយបណ្តាលអោយរងរបួសមនុស្ស៤នាក់ និងស្លាប់លោកយាយអាយុ៧១ឆ្នាំម្នាក់គួរឲ្យសង្វេកបំផុត

0
847

ភ្នំពេញ ៖ ផ្ទុះហ្គាស់បណ្តាលអោយកើតជាអគ្គីភ័យឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយបណ្តាលអោយរងរបួសមនុស្ស៤នាក់ ស្លាប់លោកយាយម្នាក់អាយុ៧១ឆ្នាំនៅក្នុងផ្ទះគួរឲ្យសង្វេកបំផុត ដែលហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលា ម៉ោងប្រ​មាណជាង៥ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ និងបានរលត់ទៅវិញហើយនៅវេលាម៉ោងប្រមាណជាង៦ល្ងាច ដែលបានឆេះបំផ្លាញទាំងស្រុងទៅលើផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយផ្លូវ២២១ ស្ថិតនៅនៅម្ដុំផ្សារដេប៉ូសង្កាត់ផ្សារដេរប៉ូ២ខណ្ឌទួលគោករាជធានីភ្នំពេញ។

បើតាមកាអះអាងពីអ្នករស់នៅជុំវិញកន្លែងកើតហេតុ មូលហេតុបណ្តាលឲ្យមានអគ្គីភ័យនេះគឺមកពីផ្ទុះហ្គាស់ ហើយក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់មួយចំនួនដើម្បីធ្វើការជួយសង្គ្រោះនិងគ្រប់គ្រស្ឋានការណ៍បានទាំងស្រុង។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យមនុស្ស៤នាក់រង របួស(ស្រី៤នាក់)និងបណ្ដាលឲ្យលោកយាយម្នាក់អាយុ ៧១ឆ្នាំជាម្ដាយរបស់ម្ចាស់ផ្ទះត្រូវភ្លើងឆេះស្លាប់នៅលើផ្ទះគួរឲ្យសង្វេកបំផុត៕

Facebook Comments
Loading...