ក្រុមអ្នកជំនាញខាងកសិកម្មបានបង្ហាញ បន្លែ ផ្លែឈើ ត្រីសាច់ និងផលិតផលក្នុងផ្សារបន្លែធម្មជាតិឡេង ណាវ៉ាត្រា គឺធម្មជាតិពិតៗ

0
1356

ភ្នំពេញ ៖ ដើម្បីឲ្យកាន់តែមានទំនុកចិត្តលើកសិផលខ្មែរ ដែលកំពុងដាក់លក់ក្នុងផ្សារបន្លែធម្មជាតិ ឡេង ណាវ៉ាត្រា ក្រុមអ្នកជំនាញខាងកសិកម្មបានបង្ហាញ លក្ខណៈ ពិសេសរបស់បន្លែ ផ្លែ ឈើ ត្រី សាច់ និងផលិតផល ជាច្រើនទៀតដល់សាធារណជន តាមរយៈសន្និសីទកាសែត មួយកាលពីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នេះនៅទីតាំង ផ្សារទំនើបអូឡាំព្យា ជ្រុងខាងជើង។

ជាការពិតផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានដាក់ឲ្យដំណើរការ សាកល្បងជិតកន្លះខែមកហើយ ដោយទទួលបានគាំទ្រពីបងប្អូនខ្មែរយើង ដោយសារតែ ផ្សារមួយនេះប្រមូលទិញតែផលិតផល ធម្មជាតិរបស់កសិករខ្មែរលក់តែកសិផល ធម្មជាតិ របស់កសិករខ្មែរ។

លោកសម វិទូ អ្នកគ្រប់គ្រងបច្ចេកទេសកសិកម្ម និងត្រួតពិនិត្យផលិតផល បានថ្លែងបញ្ជាក់ថា ផលិតផលដែលបានដាក់លក់ក្នុងផ្សារទាំងអស់ គឺក្រុមហ៊ុនបានទិញពីប្រជាកសិករស្ទើរគ្រប់ខេត្តពោលគឺមានចំនួន១៨ខេត្ត ដោយនៅក្នុងនោះក្រុមការងារ លើ ជំនាញកសិកម្ម បានចុះទៅដល់តាមបណ្ដាខេត្តក្រុងទាំងនោះ ដែលមានការដាំដុះ បន្លែ ផ្លែ ឈើ ធម្មជាតិ។ ក្នុងនោះដែរយើងបានចងក្រងជាភ្នាក់ងារដាំ បន្លែ ផ្លែ ឈើ តាម លក្ខណៈបច្ចេកទេសត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយខាងក្រុមហ៊ុន នឹងចាំទទួល ទិញកសិផល របស់ពួកគាត់យកមកលក់បន្ត នូវតម្លៃដែលពួកគាត់អាចទទួលយកបាន។

លោកបន្តថា ទន្ទឹមគ្នានោះដែរ បន្លែ ផ្លែ ឈើ ក៏ដូចជាត្រីសាច់ ដែលបងប្អូន កសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុនហើយបញ្ជាក់ ថាគ្មានជាតិគីមីទើបអាចយក មកដាក់លក់ក្នុងផ្សារទំនើបនេះបាន។

លោក សម វិទូ បន្ថែមថា ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទទួលលក់តែ កសិផលធម្មជាតិ ខ្មែរនោះទេ ផលិតផលនាំចូលពីក្រៅប្រទេសអត់ទទួលលក់ទេ មុន ដាក់លក់យើងសុទ្ធតែធ្វើតេស្តជាមុនសិនបញ្ជាក់ ថាគ្មានជាតិគីមីទើបអាចយកមកដាក់ លក់ក្នុងផ្សារបានហើយបើក្រុមកសិករណា ដាំយកមកលក់ឲ្យយើងពិនិត្យឃើញ មាន ជាតិគីមីយើងឈប់ទទួលទិញពីពួកគាត់យកមកលក់ហើយ ដោយក្រុមហ៊ុនបានប្រកាន់ ខ្ជាប់នូវគោលការណ៍ ធំមួយគឺ «កសិផលជាតិគិតសុខភាពជាចម្បង»។ និយាយជារួម ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ព្រោះរាល់កសិផល ទាំងអស់ដាក់លក់ក្នុងហាង ត្រូវបានតាមដានត្រួតពិនិត្យតាំង ពីកន្លែងដាំដុះរហូតដល់កន្លែងវេចខ្ចប់តែម្ដង។ ក្នុងនោះ ដែរកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ដាំដុះ ធម្មជាតិ។ ក្នុងរយៈពេលជិតកន្លះខែ ដែលបានសាកល្បងដំណើរការមកនេះ ឃើញថាមានបង ប្អូនខ្មែរ បានគាំទ្រជាខ្លាំងដោយពួកគាត់បានមកទិញផ្ទាល់ ហើយអ្នកខ្លះបានកុម្មង់ទិញ តាមទូរសព្ទជាដើម។ បច្ចុប្បន្នផ្សារមានលក់កសិផលធម្មជាតិសរុបជាង៣០០មុខក្នុងតម្លៃ សមរម្យបំផុត។

សូមរំឭកថា «ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា» មានទីតាំងស្ថិតនៅអគារ #S3-17, តាមបណ្តោយផ្លូវឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខនៃផ្សារទំនើប អូឡាំព្យា ។ លោកអ្នកអាចកុម្មង់ទិញតាមរយៈ វិបសាយ «ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា»ឬ Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត] និងលេខទូរស័ព្ទ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ឬមួយលោកអ្នកគ្រាន់តែចុចកុម្ម៉ង់ទិញតាមវិបសាយ ឬ Mobile app ក៏បាននោះក្រុម ការងារនឹងដឹកជូនភ្លាមៗដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ៕

Facebook Comments
Loading...