មកទៀតហើយមឿង សុខហ៊ុច ដឹកដៃថា សារុន និងកូយ ឡាយ ជួបកីឡាករថៃ

0
1105

ភ្នំពេញ ៖ កីឡាករមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា នៃក្រសួងការពារជាតិ ដឹកដៃសិស្សប្អូនថា សារុន និងកីឡា​ករកូយ ឡាយ អ្នកប្រដាល់របស់ក្លិប​កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ជួបប្រកួតជាមួយកីឡាករថៃវិណៃឡែក ផ.រ៉ាំងសាន់ ​និងកីឡាករ ភិតដាំ ពៀកខាឃែរ៍ ព្រមទាំងកីឡាករថៃភិតណាមអេក ស.ស.ប៉ាកននៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករមឿង សុខហ៊ុយ ត្រូវជួបជាមួយកីឡាករជនជាតិថៃវិណៃឡែក ផ.រ៉ាំងសាន់ ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡុ​ក្រាម ដែលមួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថាប្រកួតស្ទើររាល់សប្តាហ៍តែម្តង ជាមួយកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ តែយ៉ាងណាគេសង្កេតឃើញថា មឿង សុខហុច មិនសូវមានស៊ុហ្វបុកពេញ៥ទឹកនោះទេ ដោយសារតែប្រកួតញឹកញ៉ាប់ពេក។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃថៃវិណៃឡែក ផ.រ៉ាំងសាន់ បានដោយ​របៀ​បណា?។

ចំណែកកីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយកីឡាករថៃភិតដាំ ពៀកខាឃែរ៍ ក្នុង​ប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

កីឡាករស្រករក្រោយកូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​កូយ ឡាយ និងថៃភិតដាំ ពៀកខាឃែរ៍ នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងភិតដាំ ពៀកខាឃែរ៍ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករថា សារុន បន្ទាប់ពីបាត់មុខមួយរយៈមកត្រូវគេផ្គូរផ្គងឲ្យជួបជាមួយកីឡាករថៃភិតណាមអេក ស.ស.ប៉ាកន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែកីឡាករថៃភាគច្រើនស្នៀតខ្លាំងរបស់គេគឺជើងទាត់ និង​ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករថា សារុន កន្លងមកគេជាអ្នកប្រដាល់ដែលល្អ​ស្នៀត​​ដៃ និង​ស្នៀត​ជើងទាត់ ប៉ុន្តែ​ចិត្ត​របស់​គេ​​តូច​​បន្តិច​។ អ្នកវិភាគប្រដាល់អះអាងថា ការវាយរបស់ថា សារុន​ កន្លងមកចលនា​​វាយលុក​របស់​គេ​​​លឿន​ ជា​​ពិសេស​ស្នៀត​កណ្តាប់​ដៃ​​​តែម្តង អាច​វាយ​ចេញ​បាន​ត្រង់​ហើយ​ចំទិស​ដៅ​​បាន​ល្អ​​ទៀត​ផង ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយក៏​​មិនអាច​ធ្វេស​ប្រ​ហែស​ជា​មួយ​​នឹង​ស្នៀត​​​ជើងទាត់របស់កីឡាករជនជាតិថៃនោះឡើយ ហើយបើហ៊ានវាយមើលងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករថៃភិតណាមអេក ស.ស.ប៉ាកន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...