សព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​មាត់​ស្រះ​ទឹកសង្ស័យ​​ប្តីធ្វើឃាត

0
768

កំពង់ចាម ៖ សព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​មាត់​ស្រះ​ទឹក កាលពីវេលា​ម៉ោង​០៦ និង​៣០​នាទី នា​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដោយ​មិន​ដឹង​មូលហេតុ តែ​សមត្ថកិច្ច​សង្ស័យ​ថា​ប្តី​ជា​ឃាតក។​

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កំពង់សៀម សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្ត​កំពង់ចាម និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រអាង​ ចាត់វិធានការ​ជាបន្ទាន់ ​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​សាកសព​ឈ្មោះ ច​ន្ធូ ភេទ​ស្រី អាយុ​ប្រហែល ៣០​ឆ្នាំ​ជាង មិន​ស្គាល់​អាសយដ្ឋាន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​រួច ​សមត្ថកិច្ច​ជំនាញ​ បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ ណេ​ន ប៉ឹ​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម (​ត្រូវជា​ប្តី​) បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ទៅលើ​ជនរងគ្រោះ​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ពី​មូលដ្ឋាន។

ប៉ូលិស​បាន​បន្ត​ថា​ បច្ចុប្បន្ន​សព​ជនរងគ្រោះ ​ត្រូវ​បាន​ក្រុម​ប្រឹក្សា ឃុំ​រអាង យក​ទៅ​បញ្ចុះ​នៅមុខ​វត្ត​ប​ល្ល័​ង​ពេជ្រ ស្ថិតនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម តាម​បញ្ជា​លោក ហួត ​វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅ​វេលា​ម៉ោង​៨​និង​៤៦​នាទី។ ប៉ូលិស​បាន​បញ្ជាក់​ថា ក​រ​ណី​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​រក​ជន​សង្ស័យ ​និង​កសាង ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី៕

 

Facebook Comments
Loading...