ភ្នំពេញ ៖ អគ្គីភ័យមួយឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលអាធ្រាត្រ ដែលគេសង្ស័យថាករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះគឺបណ្តាលមកពី (ឆ្លងចរន្តអគ្គីសនី) ដែលហេតុកាណ៍នេះបានកើតឡើងនៅ វេលាម៉ោង០១ និង៥០នាទីរំលងអាធ្រាតុ ឈានចូល ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នៅ ថ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះអស់ចំនួន ០១ខ្នងទាំងស្រុង ដែលមានម្ចាស់ឈ្មោះហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន ០៨បន្ទប់ ស្មើនឹង ០៨គ្រួសារ) និងឆេះរោល ចំនួន ០៥ខ្នង ។
នៅក្នុងកិច្ច ប្រតិបត្តិ ការនេះសមត្ថកិច្ចបានជួយសង្គ្រោះមនុស្សសរុបចំនួន ០៥នាក់ (ក្មេង ០២នាក់ ១/ ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ ២/ ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ) ដែលស្រែកហៅជំនួសពីក្រុមពន្លត់អគ្គីភ័យ ខណះភ្លើងកំពុងឆេះយ៉ាងខ្លាំងនិង៣នាក់ទៀតជាមនុស្សចាស់។
ការពលីជិវិតរបស់ក្រុមពន្លត់អគ្គីភ័យ ដើម្បីសង្គ្រោះមនុស្ស ដែលកំពុងរងគ្រោះពីអគ្គីភ័យមួយនេះ ត្រូវបានទទួលការសាទរពីថ្នាក់លើ និងមមហាជនយ៉ាងខ្លាំង ចំពោះអក្បកិរិយាមិនខ្លាចស្លាប់ ក្នុងភារះកិច្ចរបស់ខ្លួន។
សមត្ថកិច្ចអោយដឹងថាក្នុងការពន្លត់នេះគេប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២០គ្រឿង (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៨គ្រឿង រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង និងរថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង)ចំពោះករណីខាងលើនេះបានខូចខាតសំភារៈមួយចំនួនធំ តែពុំមានប៉ះពាល់ដល់ អាយុជិវិតប្រជាពលរដ្ឋឡើយ។ អគ្គីភ័យនេះ បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង០២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕