វេង សុភ័ក្រ និងសួន ចាន់នី សា​ក​ស្នៀ​ត​​គុនជាមួយកីឡា​ករថៃ ខណៈថា សារុន ស្វាគមន៍កីឡាករអ៊ឺរ៉ង់

0
1065

ភ្នំពេញ ៖ កីឡាករវេង សុភ័ក្រ អ្នកប្រដាល់នៃក្លិបកងពលតូចឆ័ត្រយោង៩១១ គៀក​ស្មារ​ និងកីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ស្វាគមន៍​កីឡា​ករថៃផេត​សាកេត ប្រានសងហុក និងកីឡាករចៅប៊យ ស.សុផាត ខណៈថា សារុន អ្នកប្រដា​ល់មកពីក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ឡើង​សា​ក​ស្នៀ​ត​​គុនជាមួយកីឡាករអ៊ឺរ៉ង់A​m​in Asghar នៅ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

កីឡាករវេង សុភ័ក្រ ជួបជាមួយកីឡា​ករថៃផេត​សាកេត ប្រានសងហុក ក្នុងប្រភេទ​ទម្ងន់៦១គីឡូក្រាម។ កីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបាន​អ្នកវិភាគ​ប្រ​ដាល់​​អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជាមួយកីឡា​ករជនជាតិថៃ​ឈ្មោះផេត​សាកេត ប្រានសងហុក ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

អ្នក​ប្រដាល់​រូប​នេះ មាន​បទពិ​សោ​ធ​​ន៍​​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើន ដូចជាកីឡាករជើងចាស់​ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះ​គេ​មាន​កណ្តា​ប់​ដៃ​ធ្ងន់ និង រហ័ស​ ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំផង​ដែរ។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​វេង សុភ័ក្រ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើ​យ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និង​កីឡាករជន​ជាតិ​ថៃផេត​សាកេត ប្រានសងហុក​​ នណាជាអ្នកឈ្នះ?។

ចំណែកកីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះចៅប៊យ ស.សុផាត ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម កីឡា​ករ​ថៃម្នាក់នេះមានវិជ្ជាគុនមិនខ្លាំងហើយក៍មិនខ្សោយប៉ុន្មានដែរ អាចតតាំងជាមយកីឡាករកម្ពុជាល្មៗ បាន៥ទឹកមិនលំបាកឡើយ។ រីឯកីឡាករកម្ពុជាសួន ចាន់នី វិញមួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​ ហើយមិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។

ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកខ្លាំងស្រករក្រោយជា​ច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសូត្រ ប៊ុនធី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃចៅប៊យ ស.សុផាត?។

ដោយឡែកកីឡាករថា សារុន ត្រូវជួបជាមួយកីឡាករអ៊ឺរ៉ង់A​m​in Asghar ក្នុងប្រ​ភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃនោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិតតែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករអ៊ឺរ៉ង់A​m​in Asgharនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...