ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
904

ភ្នំពេញ ៖ កម្លាំងផ្នែកអធិការដ្ឋានគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២២និង៣០នាទី ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅត្រួតពិនិត្យជាតិអាវុធជាតិផ្ទុះ តាមបណ្តោយផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះ ផល សីវ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទីឈ្មោះ វ៉ន វីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន) ចំនួន ០១កញ្ចប់ថង់តូច។២.ម៉ូតូ២គ្រឿងទី១ម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១X-០៧៩៣ ទីៗម៉ាក ស៊ុយសូគីវីវ៉ា ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ កណ្តាល ១A-៤៣២៦ ។៣.ទូរស័ព្ទដៃចំនួន ០១គ្រឿង។៤.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកអធិការដ្ឋានគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យជាតិអាវុធជាតិផ្ទុះត្រង់ចំណុចមុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង ២២និង៣០នាទី ស្រាប់តែប្រទះឃើ់ញជនសង្ស័យខាងលើ ជិះម៉ូតូទាំង២គ្រឿងមកដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០២កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...