Neymar ​រួចខ្លួនពីបទចាប់​រំលោភ ដោយក្រុម​ប៉ូលិស​ប្រេស៊ីល ​មិន​អាច​រក​ភស្តុតាង​បាន​គ្រប់​គ្រាន់​ ​

0
996

កីឡាបរទេស ៖ ក្រុម​ប៉ូលិស​ប្រេស៊ីល ​បាន​បិទ​សំណុំ​រឿង​ចាប់​រំលោភ និង​វាយ​ធ្វើ​បាប​​របស់ Neymar ​ហើយ ​ក្រោយ​ពី​ពួកគេ​អះអាង​ថា​មិន​អាច​រក​ភស្តុតាង​បាន​គ្រប់​គ្រាន់​បន្ថែម​ទៀត​ទេ​ ក្នុងការដាក់បន្ទុកទៅលើរឿងនេះ។

នារី​ម្នាក់​បាន​ប្ដឹង Neymar ​ពី​បទ​ចាប់​រំលោភ​រូប​នាង​នៅ​សណ្ឋាគារ​ក្នុង​ក្រុង​បារីស ​ក្រោយ​ពី​បាន​ទាក់ទង​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ សាមី​ខ្លួន Neymar ​បាន​ចេញ​មុខ​បដិសេធ​ចំពោះ​រឿង​នេះ ​ថា​មិន​បាន​ចាប់​រំលោភ​ឡើយ ​ព្រោះ​ជា​ការ​យល់​ស្រប​សង​ខាង។ នារី​ម្នាក់​នេះ ​មិន​ត្រឹម​តែ​ចោទ​ពី​បទ​រំលោភ​នាង​ទេ គឺ​មាន​ទាំង​ការ​វាយ​ធ្វើ​បាប​នាង​ថែម​ទៀត។ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ហើយ ​ប៉ូលិស​នៅ​ប្រេស៊ីល​ក៏​បាន​ហៅ Neymar ​មក​សួរ​នាំ ​និង​ស្វែង​រក​ភស្តុតាង​បន្ថែម​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។ តែ​ក្រោយ​ពី​ធ្វើ​ការ​ស៊ើប​អស់​មួយ​រយៈ​មក ប៉ូលិស​មិន​អាច​រក​បាន​អ្វី​បន្ថែម​ក្រៅ​ពី​សម្ដី​របស់​នារី​ខាង​លើ​ចោទ​ប្រកាន់​ឡើយ។ ខណៈ​ដែល​ពេល​នេះ ក្រុម​ប៉ូលិស​ក៏​បាន​បញ្ចប់​ការ​ស៊ើប​របស់​ពួកគេ​ដែរ៕

Facebook Comments
Loading...