ជនសង្ស័យចំនួន០៤នាក់ ត្រូវបានអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនពីបទពាក់ពន្ធ័នូវសារធាតុញៀនដោយខុសច្បាប់

0
753

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញនិងកំលាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការពួនស្ទាក់និងឃាត់ខ្លួនពីបទ(ពាក់ពន្ធ័នូវសារធាតុញៀនដោយខុសច្បាប់)នៅចំណុចពីរផ្សេងគ្នា កាលពីវេលាម៉ោង២១ និងនាទី នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ចំណុចលើផ្លូវជាតិលេខ៥ មុខបឋមសិក្សាព្រែកព្នៅភូមិកណ្តាល សង្កាត់ ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះ អេង ខន ហៅបឹបភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងសំណង់រស់នៅភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ ទី២ឈ្មោះសង្ហា ចន្ថា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរជាងសំណង់រស់នៅភូមិព្រៃចឹក ឃុំគគីសោម ស្រុកស្វាយទៀប ខេត្ត ស្វាយរៀង។ ជនសង្ស័យទាំង២នាក់នេះឃាត់ខ្លួនម៉ោង២១ និងនាទីនៅចំណុចលើផ្លូវជាតិលេខ៥មុខបឋមសិក្សាព្រែកព្នៅភូមិកណ្តាល សង្កាត់ ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដោយឡែកជនសង្ស័យទី៣ឈ្មោះស៊ុន សាម៉េត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនហេង ឌែរី រស់នៅភូមិព្រៃកប្បាស ឃុំព្រៃវាលស្រុកព្រៃកប្បាសខេត្តតាកែង។ ទី៤ឈ្មោះ ម៉េត ហំ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្ររស់នៅភូមិមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ត កំពង់ចាម។ ជនសង្ស័យទាំង២នាក់នេះឃាត់ខ្លូនម៉ោង២១ និង៣០នាទីនៅចំណុចគល់ស្ពានព្រែកព្នៅ ផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ១ម្ស៉ៅក្រាមព៌ណសថ្លារចំនួន០៣កញ្ចប់តូច ២ម៉ូតូចំនួន០២គ្រឿង(ទី១ម៉ាកហុងដាដ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ 1L-0939.កំពង់ចាម និងទី២ ម៉ាកFUTURពណ៌ខ្មៅអត់ស្លាកលេខ ៣/ទូរសព្ទ័ចំនួន០២គ្រឿង(ទី១ ម៉ាកOPPPព៌ណក្រហម,ទី២ម៉ាក VIVOព៌ណក្រហម) ៤/ខ្សែកលោហ:ធាតុពណ័ទង់ដែង០១ខ្សែ ៥/ចិញ្ចៀនលោហ:ធាតុពណ័ទង់ដែងដាំត្បូងជរ័០១វង់។            +បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាត់កាតបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...