ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
820

ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួន ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបេតុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីនេះឈ្មោះ ឡេ យាំងយ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត ឧប​ករណ៍សម្រាបប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីប្រើប្រាស់ គ្រឿងញៀន នៅចំណុចខាងលើ ភ្លាមនោះកម្លាំងផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចក៍ប្រទះឃើញជនសង្ស័យឈ្មោះ ឡេ យាំងយ៉ាង កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន។ ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវចាប់៕

Facebook Comments
Loading...