សាកសពអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងបឹងតាមោគ

0
1045

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹក មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ក្នុងបឹងតាមោគ កាលពីវេលាម៉ោង០៩ និង៣០នាទី ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មាន ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សាកសពមិនស្គាល់អត្តសញ្ញាណនេះ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ពាក់អាវកីឡាដៃខ្លីពណ៌ខៀវ មានស្លាកសញ្ញានគរបាលជាតិ នៅខាងមុខផ្នែកខាងក្រោម មានអក្សរខ្មែរដាក់ថា យានដ្ឋាន សេង សាយ ចំណែកនៅផ្នែកខាងក្រោយនៃអាវមានអក្សារអង់គ្លេសដាក់ថា P.PHEAKDEY លេខ១ និងស្លាកខោកីឡាជើងខ្លីពណ៌ខ្មៅ ឆ្នូតពណ៌ផ្កាឈូក។សម្ភារៈបន្សល់ទុកនាឡិកាដៃពណ៌ទឹកមានចំនួន០១ នៅនឹងដៃសាកសព។

នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រហែល០៦ និង៣០នាទី ថ្ងៃទី២៧មិថុនា មានប្រជានេសាទ បានតេទូរស័ព្ទទៅវិទ្យុABC ថា ឃើញមានសាកសពអណ្តែតទឹកនៅក្នុងបឹងតាមោគ ពេលទទួលបានដំណឹងភ្លាម កម្លាំងយើងទាំងប៉ុស្តិ៍នឹងផ្នែកជំនាញ បានចេញទូកដើររកតែមិនឃើញ លុះដល់ថ្ងៃសុក្រ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៣០នាទី ស្រាប់តែប្រទះឃើញសាកសពអណ្តែតនៅក្នុងបឹងតាមោគ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្រោយពីប្រទះឃើញ កម្លាំងផ្នែកជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សាកសពយកមកដាក់លើគោក រង់ចាំមន្ត្រីជំនាញ ការិយាល័យបច្ចេកវិទ្យានៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យ។ជាលទ្ធផលក្រោយពីកម្លាំងនៃការិយាល័យបច្ចេកវិទ្យា និងក្រោយការពិនិត្យរបស់លោកឧកញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះពិជាបានស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ន ដោយមានការអនុញ្ញាតិពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យសមត្ថកិច្ចយើងយកសាកសពទៅតម្កល់ទុកនៅវត្តកប់ស្រូវ ស្រាវជ្រាវនិងរងចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...