ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ

0
669

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិកាលពីវេលាម៉ោង១១ និង៣០នាទី ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច លើមហាវិថីឈុ្នះឈ្នះ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០៥កញ្ចប់ថង់តូច។២.ដាវកែកកែច្នៃចំនួន ០១ដើម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅចេញល្បាតក្នុងភូមិសាស្ត្រ លុះវេលាម៉ោង១១ និង៣០នាទី ពេលល្បាតមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាន់ដាវ ដោយឃើញបែបនេះ កម្លាំងយើងក៏ធ្វើការឃាត់សួរនាំជនសង្ស័យនិងឆែកឆេរកឃើញក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០៥កញ្ជប់ថង់តូច ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្តុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...