អេលីត ចំរើន និងរ៉ែន រាជ ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
1035

ភ្នំពេញ ៖ កីឡាករកីឡាករអេលីត ចំរើន អ្នកប្រដាល់របស់ក្លិបឆ្មាសរសែនសុខគុនខ្មែរ កីឡាករថៃចេកសឹក ស.សុឆាត ខណៈកីឡាកររ៉ែន រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបកីឡាករថៃឃុំភិឈិត គាតបានឌិតយីម ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងធសៅរ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

កីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករថៃចេកសឹក ស.សុឆាត ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វើននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះ​អាង​អេលីត ចំរើន និងកីឡាករថៃចេកសឹក ស.សុឆាត មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​រវាងកី​ឡាក​រ​អេលីត ចំរើន កីឡាករថៃចេកសឹក ស.សុឆាត នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?​។

ដោយឡែកកីឡាកររ៉ែន រាជ ត្រូវជួបជាមួយកីឡាករថៃឃុំភិឈិត គាតបានឌិតយីម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាកររ៉ែន រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្តាប់ដៃនិងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយដែលបានគូប្រកួតទាំងជើងចាស់និងជើងថ្មីនាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៍ដោយ។ ចាំមើលកីឡាកររ៉ែន រាជ និងកីឡាករថៃឃុំភិឈិត គាតបានឌិតយីម នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមនោះ?៕

Facebook Comments
Loading...