ព្រំ សំណាង ដឹកដៃសិស្សប្អូនរឿង សារ័ត្ន ជួប​កីឡាករអ៊ីរ៉ង់ និងបារាំង ខណៈផាន រះ ជួបកីឡាករថៃ

0
1045

ភ្នំពេញ ៖ កីឡាករព្រំ សំណាង ដឹកដៃសិស្សប្អូនគឺកីឡាកររឿង សារ័ត្នអ្នកប្រដាល់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ជួប​កីឡាករអ៊ីរ៉ង់Seyed Mostafa និងកីឡាករបារាំងChrishna Raphael ខណៈផាន រះ តាព្រហ្មមានជ័យ ជួបកីឡាករថៃភិតម៉ៃ ស៊ីត.ស.ណង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

កីឡាករព្រំ សំណាង ជួបជាមួយកីឡាករអ៊ីរ៉ង់Seyed Mostafa ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករ Seyed Mostafa ហាត់នៅប្រទេសថៃដូចនេះស្នៀតខ្លាំអរបស់ពួកគេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករព្រំ សំណាង វិញ គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំ​ណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​ មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ចាំមើលរវាងព្រំ សំណាង និង Seyed Mostafa នរណាជាអ្នកឈ្នះ?។

ចំណែកកីឡាកររឿង សារ័ត្ន ត្រូវជួបជាមួយកីឡាករបារាំងChrishna Rap​hael ក្នុង​ប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករទាំងពីរនាក់នេះមិនមានប្រភពណាថា​ធ្លាប់ជួបគ្នា​ទេកន្លង​មក ហើយមិនទាន់ដឹងថា កីឡាករបារាំងម្នាក់នេះមានស្នៀតប្រយុត្តិខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាកររឿង សារ័ត្ន គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុង​ចំណោម​អ្នក​ប្រដាល់​ស្រ​ករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀត​គុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ ការ​ប្រកួតរបស់គេគ្មានញញើតឫខ្លាចរអាចំពោះគូ​ប្រកួតរបស់​ខ្លួនឡើយទាំងកីឡាករជាតិ និងកី​ឡា​ករអន្តរជាតិ ព្រោះរូបគេមានកណ្តាប់ដៃល្អ វាយចេញ​ចូលរហ័ស ហើយស្នៀតទាត់ និង​ជង្គង់ កែង ក៏ល្អថែមទៀត ហើយមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមក។ ការប្រកួតរាល់លើក​រឿង សារ័ត្ន គេ​មិនដែល​យោ​គ​យ​ល់​​ឡើយ​ចំពោះ​គូប្រកួត។ បើ​សម្លឹង​មើល​ឃើញថា​អាច​បំ​បាក់​បាន សារ័ត្ន​មិន​ទុក​យូរ​ទេ មួយ​ទឹក​ពីរ​ទឹក​គឺ គេ​វាយ​ផ្តាច់​យកឈ្នះ​ហើយ។ ចាំមើលកីឡា​កររឿង សារ័ត្ន និងកីឡាករបារាំងChrishna Raphael នណាជាអ្នកឈ្នះ?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃភិតម៉ៃ ស៊ីត.ស.ណង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃភិតម៉ៃ ស៊ីត.ស.ណង?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

 

Facebook Comments
Loading...