ម៉ឺន មេឃា ឡើងសាកស្នៀតគុននិងកីឡាករថៃ ខណៈទេស សំខាន់ ជួបកីឡាករអង់គ្លេស

0
1370

ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងសាកស្នៀតគុនជាមួយកីឡាករថៃយ៉តស៊ិវិត វ៉.ស៊ុងនឺន ខណៈកីឡាករទេស សំខាន់ អ្នកប្រដា​ល់របស់ក្លិបកងពលតូចលេខ៧០ ជួបប្រកួតជាមួយកីឡាករអង់គ្លេស Peter True​ma​n នាថ្ងៃសុក្រទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃយ៉តស៊ិវិត វ៉.ស៊ុងនឺន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ តែ​នៅ​ស្រាលជាងលោកអេ ភូថង។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃយ៉តស៊ិវិត វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?​។

ដោយឡែកកីឡាករទេស សំខាន់ ត្រូវជួបជាមួយកីឡាករអង់គ្លេស Peter Tru​e​ma​n ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករ Peter True​ma​n មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករបរទេសគេពូកែកណ្តាប់ដៃ និងមានកម្លាំងស៊ុហ្វខ្លាំង។

រីឯកីឡាករទេស សំខាន់ កាលពីមុនគេជាកីឡាករមួយរូបដែលធ្វើឲ្យអ្នកទស្សនា​កំពុងចាប់អារម្មណ៍លើការប្រកួតរបស់គេផងដែរ ទាំងប្រកួតដណ្តើមខ្សែក្រវាត់ លក្ខណមិត្ត​ភាព​ជាតិនិងអន្តរជាតិដោយគេប្រកួតឈ្នះច្រើនជាងចាញ់។ការប្រកួតរាល់លើកទេស សំខាន់ បាន​បញេ្ចញ​​​ស្នៀតកែង ជង្គង់​និង​កណ្តាប់ដៃ​ប្រកប​ដោយ​មោ​ទន​ភាព និង​អំណួត​បំផុត វាយ​សម្រុក​ទៅកាន់​គូប្រកួត ហើយមានចិត្តប្រ​ដាល់​ធំ និងមានកម្លាំងស៊ុហ្វខ្លាំង បើគូប្រកួតវាយត្រូវគឺរិទ្ធតែដើរចូលទៅមុខមិនរាថយ និងចាញ់​សំឡុត​គូប្រកួតឡើយ ដូច្នេះហើយទើបការប្រកួតរបស់គេពីមួយប្រកួត​ទៅមួយប្រកួតកាន់​តែ​ធ្វើឲ្យអ្នកទស្សនាចាប់អារម្មនិងកំពុងគិតថាទេស សំខាន់ ជាកីឡាករដ៍ល្អម្នាក់មិនអាចមើល​រំ​លង​បាន។ តែយ៉ាងណាមួយរយៈក្រោយមកនេះទេស សំខាន់ គេឡើងគីឡូខ្លាំងមិនទាន់ដឹងថាគេអាចនូវប្រើភាពរហ័សរហួនរបស់គេបានដូចមុនឬយ៉ាងណានោះទេ។ ចាំមើលកីឡាករឃុន សុខាន ដែលត្រូវជួបប្រកួតជាមួយកីឡា​ករអង់គ្លេស Peter Tru​e​ma​n នណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...