សមត្ថកិច្ចឃាត់ខ្លួនជាបន្ទាប់ជនសង្ស័យ៥នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
1149

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន វេលាម៉ោង២៣ និង០០នាទី នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ មុខអនុវិទ្យាល័យព្រែកព្នៅ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងហេតុការណ៍នេះទី១.ឈ្មោះ ភិន តុលា  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្នល់កែង ឃុំសំបូរ ស្រុកបាធាយ ខេត្តកណ្តាល។ ទី២.ឈ្មោះ ណាំ ឌឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្នល់កែង ឃុំសំបូរ ស្រុកបាធាយ ខេត្តកណ្តាល។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច។២.ម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១S-១១៦៧ ចំនួន ០១គ្រឿង។៣ទូរស័ព្ទចំនួន ០៣គ្រឿង។៤.ប្រាក់ដុល្លាចំនួន ២០០ដុល្លា និងប្រាក់រៀលចំនួន ១០០,០០០រៀល។ បន្ទាប់មកដល់វេលាម៉ោង២៣ និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ទី១.ឈ្មោះ  ស៊ឹម  វឿន  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ទី២.ឈ្មោះ ធី ម៉េងលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ និងទី៣.ឈ្មោះ ជា កោក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច។២.ម៉ូតូម៉ាក ស៊ុយសូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១-១៤៧១ ចំនួន ០១គ្រឿង។៣.ទូរស័ព្ទចំនួន ០១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កា​ត់ព្រែកព្នៅ  ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  លុះដល់វេលាម៉ោង ២៣ និង០០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១S-១១៦៧ ក្នុងទិសត្បូងទៅជើង ដោយមានការសង្ស័​យ​កម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ បន្ទាប់មកទៀតនៅវេលាម៉ោង២៣ និង៣០នាទី ស្រាប់​តែ​ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូម៉ាក ស៊ុយសូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១-១៤៧១ ក្នុងទិសត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...