តន្ត្រីរោងចក្រខ្មៅ បង្កើតឡើង​ ដើម្បីចូលរួមថែរក្សា​ការពារ​ និងអភិរក្សបទចម្រៀងមរកតដើម

0
2210

ភ្នំពេញ ៖​ តារាចម្រៀង​ លោក​ សុះ​ ម៉ាច មានភាពមមាញឹកខ្លាំង​ ជាមួយការងារសិល្បៈ​ ហើយការងារមួយទៀតដែលលោកកំពុងតែរវល់ខ្លាំងនោះគឺ”រោងចក្រខ្មៅ”​ គឺបង្កើតឡើង​ ដើម្បីលើកស្ទួយនិងអភិរក្សបទចម្រៀងមរកតដើម។

តារាចម្រៀង​ លោក​ សុះ​ ម៉ាច​ បានប្រាប់ឲ្យដឹងថា​ មួយរយៈនេះលោកមានភាពមមាញឹកខ្លាំង​ ជាមួយការងារសិល្បៈ​ ហើយការងារមួយទៀតដែលលោកកំពុងតែរវល់ខ្លាំងនោះគឺ​ ការមើលការខុសត្រូវហាងថ្មីមួយដែលលោក​ ជាម្ចាស់ហាង​មានឈ្មោះថា”រោងចក្រ​ខ្មៅ”​គឺបង្កើតឡើង​ ដើម្បីលើកស្ទួយនិងអភិរក្សបទចម្រៀងមរកតដើម។តាមពិតឈ្មោះ​ហាងនេះ ពីមុនជាហាង កាហ្វេ ក៏ប៉ុន្តែ ត្រូវបានម្ចាស់ ប្តូរឈ្មោះ មកជា Black Cof​fee Music វិញ គឺដើម្បីចូលរួមថែរក្សា​ការពារ​ និងអភិរក្សបទចម្រៀងមរកតដើម​។

តារាចម្រៀងចាស់វស្សា​ លោក​ សុះ​ ម៉ាច​ បានឲ្យដឹងថា​ រយៈពេល៥ខែហើយ​ ដែលលោកបានបើកដំណើរការហាងនេះ​ ហើយចំណុចពិសេសក្នុងហាងនេះ​ គឺថែរក្សា​ការពារ​ និងអភិរក្សបទចម្រៀងមរកតដើម​ ហើយភ្ញៀវដែលចូលមកហាងនេះ​ បានចូលរួមបកស្រាយបទចម្រៀងមរកតដើម​ បានយ៉ាងសប្បាយរីករាយ។ នេះគឺជារឿងមួយដែលរំភើបណាស់​ ដែលឃើញអតិថិជនគាំទ្រនិងពេញចិត្ត​ ហាងរបស់លោកបែបនេះ។

លោក សុះ​ ម៉ាច បន្តថា គោលបំណងដែលលោកបើកហាងនេះឡើង ក្រៅពីបម្រើអារម្មណ៍ អ្នកដែលចូលចិត្តស្តាប់ចម្រៀង មរតកដើម មនោសញ្ចេតនា បែបស្រគត់ស្រគំ ផ្អែមល្ហែម នោះ គឺលោចង់អោយ ទាំងមនុស្សជំនាន់នេះ និង មនុស្សជំនាន់មុន ដែលចូលចិត្តស្តាប់បទចម្រៀង អោយគាត់ស្គាល់នូវអ្វីជាបទចម្រៀងរបស់ខ្មែរ មរតកដើម គឺយើងចង់អភិរក្ស ចង់អោយកូនខ្មែរជំនាន់ថ្មី យុវវ័យ វ័យកណ្តាល វ័យចាស់ ដែលធ្លាប់ស្គាល់បទចម្រៀង បានឃើញ។

លោកក៏បានបញ្ជាក់ផងដែរថា គោលបំណងមួយទៀត Black Coffee Music គឺចង់ជួយអ្នកសិល្បៈ ចាស់ៗ ដែលគាត់ស្ទើរតែបាត់បង់អាជីព បាត់បង់ការងារ ដោយផ្តល់ឪកាសអោយពួកគាត់ បានបន្តនូវអាជីពសិល្បៈ ដើម្បីចិញ្ចឹមជីវិតតទៅថ្ងៃមុខ។

នៅក្នុងនោះ​ លោកក៏បានប្រាប់បន្ថែមទៀតថា​ សូមឲ្យទស្សនិកជន​ និងយុវវ័យចូលរួមអភិរក្សនិងថែរក្សា​ បទចម្រៀងមរកតដើម​ ទាំងអស់គ្នា​ កុំអោយបាត់បង់​ ហើយចំណុចពិសេសមួយទៀត​ បើសិនជាចង់បានកន្លែងដែលបកស្រាយចម្រៀងរាំកម្សាន្តសប្បាយ​ ជាលក្ខណៈ​បទពីដើម​ គឺអាចមកហាងនេះបានព្រោះថា​ មានអ្នកចម្រៀងល្បីៗ​ ជាច្រើនបានចូលរួមច្រៀងកម្សាន្ត។

សូមបញ្ជាក់ថា Black Coffee Music ស្ថិតនៅខាងត្បូងអង់តែនទួលគោក ៥០ម៉ែត្រ ជាប់ស្ថានីយ៍ប្រេង PTT មានម្ហូបឆ្ងាញ់ៗ ធ្វើដោយចុងភៅ ប្រកបដោយអនាម័យ និងមានឪជារស់ ទីតាំងស្អាត ហើយអ្នកចម្រៀងចាស់ៗ មានដូចជា លោក ឡេង ប៊ុណ្ណាត លោក សូ សារិទ្ធ អ្នកនាង គីង សូរិយា អ្នកស្រី ឆោម ឆវិន ជាដើម៕

Facebook Comments
Loading...