សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់ទួរស័ព្ទបានសម្រេច នៅផ្លូវជាតិលេខ៥

0
1642

ភ្នំពេញ ៖ កាលពីវេលាម៉ោង០៥ និង៣០នាទី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ឆក់ទួរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់គេចខ្លួនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ដីនៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ៖១.សឿន វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រា​កដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ (ជាជនដៃដល់ឆក់ទូរសព្ទ៍)។ ២.ឈ្មោះ សន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធំត្បូង  សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ (ជាអ្នកបើកម៉ូតូ)។

ជនរងគ្រោះ១.ឈ្មោះ ហែម វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅផ្ទះលេង១៧៨ដេ ផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ភ្នំពេញ។ សម្ភារៈបន្សល់ទុក៖ ១.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១HI ៥៥៤០ មួយគ្រឿង។២.ទូរសព្ទ៍ម៉ាកស៉ំាសុង ពណ៍សចំនួន០១គ្រឿង និងម៉ាកអិនចុចពិលចំនួន០២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះគោលបំណងទៅទិញត្រី នៅចំណុចយឿរត្រី ផ្លូវជាតិលេខ៥ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លុះមកដល់ចំណុចកើតហេតុខាងស្រាប់តែមានជនសង្ស័យ០២នាក់ខាងលើ ជិៈម៉ូតូមួយគ្រឿងស្របទិសគ្នាបានធ្វើសកម្មភាពឆក់យកទូរសព្ទ៍ដៃរបស់ខ្លួនពីក្នុងហោប៉ាវខោខាងឆ្វេងរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានជិៈម៉ូតូដេញតាមពីក្រោយស្រែកឆោឡោ លុះមកដល់ចំណុចផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ក៍ត្រូវបានសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅដែលឈរនៅគោលដៅនោះធ្វើការឃាត់ខ្លួនបានតែម្ដង ។ បច្ចុប្បន្ន៖ ជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់៕

Facebook Comments
Loading...