សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
796

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៧ និង០០នាទី នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងផ្នែកជំនាញបានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនទី០១.ឈ្មោះ អាង អឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី០២.ឈ្មោះ ភាស់ សៀន ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈចាប់យកគ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០២កញ្ចប់ថងតូចម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១L ៨៥៩៦ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងផ្នែកជំនាញបានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានដាកគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍នៅចំណុចខាងលើ ក៍ប្រទះឃើញជនសង្ស័យ០២នាក់ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីលិចទៅកើត ដោយមានការសង្ស័យកម្លាំងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យភ្លាមនោះក៍ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសរថ្លាចំនួន០២កញ្ចប់ថង់តូចដែលជនសង្ស័យឈ្មោះ អាង អឿន កាន់ជាប់នៅនិងដៃខាងឆ្វេង រួចមកកម្លាំងផ្នែកជំនាញក៍បាននាំខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌតែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្តុតាង ឃាត់ខ្លននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...