លោកសុខ សម្បត្តិ ចុះសួរសុខទុក្ខ មន្ត្រីមណ្ឌលសុខភាពពញាពន់ និងអ្នកសម្រាកព្យាបាលជម្ងឺ

0
1249

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខមន្ត្រីមណ្ឌលសុខភាពពញាពន់ និងអ្នកសម្រាកព្យាបាលជម្ងឺនៅមណ្ឌលសុខភាព និងផ្តល់ថវិកាដល់អ្នកជម្ងឺក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ព្រមទាំងផ្តល់ជូនមណ្ឌលសុខភាពពញាពន់ ថវិកា៤០ម៉ឺនរៀល។

ក្នុងពិធីជួបសំណេះសំណាលនេះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា មន្ត្រីក្នុងមណ្ឌលសុខភាពនេះត្រូវរួបរួមសាមគ្គី និងសហការគ្នាឲ្យបានល្អ ដើម្បីបំរើប្រជាពលរដ្ឋដែលមកទទួលការព្យាបាលនៅក្នុងមណ្ឌលសុខភាពនេះ។ បើថ្ងៃនេះយើងធ្វើបានល្អហើ​យ ត្រូវប្រឹងប្រែងឲ្យរិទ្ធតែល្អបន្ថែមទៀត ហើយមិនត្រូវរើសអើងអ្នកជម្ងឺ ដែលមកទទួលសេវានោះទេ។

លោកបន្តថា ជាច្រើនអាណត្តិមកហើយរហូតមកដល់បច្ចប្បន្ននេះ​រាជ​រដ្ឋាភិបាល ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​បំផុត នូវសេវាសុខាភិបាល ហើយមកដល់បច្ចប្បន្ននេះប្រជាពលរដ្ឋក្រីក្រទៅព្យាបាលនៅមន្ទីពេទ្យដោយមិនអស់ប្រាក់ទៀតផង ​គឺ​មិន​ប្រកាន់​ពូជសាសន៍​ និង​និន្នាការ​ ន​យោ​បាយ​​ឡើ​យ។

ក្នុងឱកាសនោះដែរ ប្រជា​ពលរដ្ឋដែលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពពញ្ញាពន់ បានលើកដៃសំពះដឹងគុណ ដល់​លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្ត​ទុក​ដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់​ប្រជាព​ល​រដ្ឋ ដែលជួបប្រទះនូវការលំបាក ពិ​សេ​ស​នៅពេលដែល ប្រជាពលរដ្ឋជួបការលំបាកបែបនេះ។

ជាងនេះទៅទៀតប្រជា​ពល​រដ្ឋ​ទាំងអស់បានលើកដៃបួងសួងដល់ទេវតាឆ្នាំថ្មី ដែលថែរក្សាព្រះ​រា​ជាណា​ចក្ស​​កម្ពុជា ជួយថែរ​ក្សា​សម្តេចអគមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចគតិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗសូម​ទទួលបាននៅ​សេច​ក្តីសុខ គ្រប់ពេលវេលា និងឈ្នះ​អស់​​ពួកមា​ដើម្បីដឹកនាំ​នាវា​កម្ពុជា អោយកាន់តែមានការរីក​ចំ​រើន​ទ្វេឡើងថែម​ទៀត។ គួរ​បញ្ជា​ក់ថាមណ្ឌលសុខភាពពញ្ញាពន់មានទីតាំងស្ថិតនៅក្នុងភូមិបឹង សង្កាត់ពញ្ញាព់ ខណ្ឌព្រែកព្នៅ ហើយមណ្ឌលសុខភាពនេះគ្របដណ្តប់ភូមិចំនួន៨។ បច្ចប្បន្នបុគ្គ​លិកបម្រើការមានចំនួន៨នាក់ក្នុងនោះមានមន្ត្រីក្របខណ្ឌចំនួន៥នាក់ វេជ្ជបណ្ឌិតចំនួន២នាក់ ឆ្មប១នាក់ និងអ្នកបើករថយន្តសង្គ្រោះ១នាក់៕

Facebook Comments
Loading...