វេង សុភ័ក្រ និងទេស ជីវ៉ា ជួបជាមួយកីឡាករថៃ និងកីឡាករអ៊ីរ៉ង់ដើម្បីសា​ក​ស្នៀ​ត​​គុន​

0
1969

ភ្នំពេញ ៖ កីឡាករវេង សុភ័ក្រ អ្នកប្រដាល់នៃក្លិបកងពលតូចឆ័ត្រយោង៩១១ និងកីឡាករទេស ជីវ៉ា អ្នកប្រដាល់របស់ក្លិបកងពលតូចលេខ៧០ ស្វាគមន៍​កីឡា​ករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក់ និងកីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap ដើម្បីសា​ក​ស្នៀ​ត​​គុន​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី២០ ខែតុលា ឆ្នាំ​២០១៨នេះ។

កីឡាករវេង សុភ័ក្រ ជួបជាមួយកីឡា​ករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម កីឡាករថៃម្នាក់នេះពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។ ចំណែកកីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបាន​អ្នកវិភាគ​ប្រ​ដាល់​​អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជា​មួយ​កីឡា​ករជនជាតិថៃ​ឈ្មោះទួនប៉េ ស៊ីតសាមផាយ៉ាក់ ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

កីឡាករវេង សុភ័ក្រ មាន​បទពិ​សោ​ធ​​ន៍​​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើន ដូចជាកីឡាករជើងចាស់​ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណក៍ដោយ ការប្រកួតរបស់វេង សុភ័ក្រ កន្លងមក​គេ​មាន​កណ្តា​ប់​ដៃ​ធ្ងន់ និងរហ័ស​ ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំផង​ដែរ។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​វេង សុភ័ក្រ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើ​យ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និង​កីឡាករជន​ជាតិ​ថៃទួនប៉េ ស៊ីតសាមផាយ៉ាក់​​ នណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករទេស ជីវ៉ា ត្រូវជួបជាមួយកីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើ​យ​មិនទាន់ដឹងថា កីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករអ៊ីរ៉ង់ម្នាក់នេះគេហាត់ប្រដាល់សេរីនៅប្រទេសថៃ ដូចនេះស្នៀតប្រយុត្តរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ។

ចំណែកកីឡាករ​ទេស ជីវ៉ា គេពូកែស្នៀតជើងទាត់និងជង្គង់ រីឯកណ្តាប់ដៃនិងកែង វាយចេញមួយក៍ខ្លាំងផងដែរ ហើយអាចវាយប្រយោងក៍បានចូលគៀកក៍បាន ព្រមទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង តែយ៉ាងណាទេស ជីវ៉ា គេមានចិត្តប្រដាល់តូចមិនសូវហ៊ានប្តូរជាមួយគូប្រកួតដែលចូលវាយកំញើញខ្លួនឡើយ។ បើទោះជាយ៉ាងនេះក្តីក្នុងជុំនួបគ្នា​រវាងកីឡាករទាំង២នាក់​នេះ​ បើកីឡាករ​រូប​ណា​វាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតរវាងកីឡាករទេស ជីវ៉ា កីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap នរណាជាអ្នកទទួលបានជ័យជំនះ?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82
Facebook Comments
Loading...