ក្រសួងទេសចរណ៍បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន”នៅខេត្តព្រះស៊ីហនុ

0
1195

ភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរ​ណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្នមន្រ្តីក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន” អមដោយសិក្ខាសាលាតម្រង់ទិស “គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច (HoKa) ប្រចាំខេត្តព្រះសីហនុ ” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ប្រភពពូក្រសួងទេសចរបានឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះមានគោលបំណង ផ្សព្វផ្សាយវិជ្ជាជីវៈទេសចរណ៍អាស៊ាន ដល់អ្នកជំនាញ ជាពិសេសបុគ្គលិកបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ឲ្យទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់សមត្ថភាព ដោយបើកឱកាសអភិវឌ្ឍជំនាញតាមកម្រិតគុណវុឌ្ឍិជាតិ និងអាស៊ាន។ ក្នុងនោះផងដែរក្រោមកិច្ចសហការជាមួយអង្គការ ស្វីស ខន់ថាក់ ក្រសួទេសចរណ៍បានប្រកាស គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចប្រចាំខេត្តព្រះសីហនុ (HoKA) ដែរជាជាទម្រង់នៃការ បណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលត្រូវមានការចូលរួមដោយអាជីវកម្ម និងមានការបណ្តុះបណ្តាលដល់ម្ចាស់ ឬអ្នកគ្រប់គ្រង ដើម្បីចូលរួមបណ្តុះបណ្តាលបន្ត។

កម្មវិធីនេះនឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការអភិវឌ្ឍជំនាញយុវជន មានជាអាទិ៍៖១.ត្រឹមឆ្នាំ២០២០ ៥០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល៖ ២. ត្រឹមឆ្នាំ២០២៥ ១០០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវទទួលទទួលបានការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ាន ដើម្បីសម្រេចបាននូវយុទ្ធនាការ “បុគ្គលិកមួយ ជំនាញមួយ”៣. ត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបាននូវគោលដៅការសិក្សាពេញមួយជីវិត កំណើនសេដ្ឋកិច្ច និងការងារសមរម្យ។

សូមបញ្ជាក់ផងដែរថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វិស័យទេសចរណ៍មានកំណើនយ៉ាងគំហុក ក្នុងអត្រាប្រមាណ ១៣.៨% នៅឆ្នាំ២០១៧ ក្នុងនោះបានបង្កើតការងារប្រមាណ ៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញថ្មីប្រមាណ ២៨ម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាពជូនទេសចរជាតិ-អន្តរជាតិ ព្រមទាំងចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្នឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអាស៊ាន៕

Facebook Comments
Loading...