ប្រធានាធិបតី​កូរ៉េខាងត្បូង​ នឹងទៅបំពេញ​ទស្សនកិច្ច​កូរ៉េខាងជើង​បីថ្ងៃ ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា!

0
2146

កូរ៉េខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន នឹងធ្វើដំណើទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង សម្រាប់រយៈពេល ០៣ថ្ងៃ គឺ​ចាប់ពីថ្ងៃទី​១៨ ដល់ទី២០ ខែកញ្ញានេះ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។

ក្រោយពីបាន​ធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង កាលពីម្សិលមិញ ​ទីប្រឹក្សាសន្តិសុខជាតិ​របស់លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បានឲ្យដឹងនា​ថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀង​បើក​កិច្ចប្រជុំកំពូល​​​រវាងមេដឹកនាំនៃប្រទេស​ទាំងពីរ នៅទីក្រុងព្យុងយ៉ាង នាចន្លោះថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញានេះ ហើយនឹងរៀបចំ​កិច្ចចរចាកម្រិត​​ខ្ពស់​​មួយ នៅដើមសប្តាហ៍​ក្រោយ ដើម្បីត្រៀមសម្រាប់​ជំនួបកំពូលនេះ។

Facebook Comments
Loading...