សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងអញ្ជើញម្ចាស់រថយន្តដឹកសំពីសំពោងមកធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

0
1472

កំពង់ឆ្នាំង៖ ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ដកថ្ម ដកទកកក និងដឹកឥវ៉ាន់សំពីសំពោង ជាច្រើនគ្រឿងកំពង់ធ្វើអាជីវកម្មនៅលើដងផ្លូវក្នុងកំពង់ឆ្នាំងមួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយអប់រុំណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគខណះដែលកន្លងមកដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។

ពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីអធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខេមរត្ន័ អធិការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំងលោក ហុងប៊ុនហាក់និងប្រធានការរិយាលយ័័ចរាចរណ៍មន្ទីសាថារណះការនិងដកជញ្ជូនខេត្តកំពង់ឆ្នាំងមានម្ចាស់រថយន្តចូលរួមប្រមាណជា៧០នាក់ ។ ការចុះឃាត់រថយន្តនិងម្ចាស់រថយន្តដើម្បីនាំយកមកធ្វើផ្សព្វផ្សាយអប់រុំណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងនៅថ្ងៃទី៦កញ្ញា២០១៨នៅក្នងអធិការនគបាលក្រុងកំពង់ឆ្នាំង ។

អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខេមនរ័ត្ន បានបញ្ជាក់ថាដោយមើលឃើញថាកន្លងទៅករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើនដែលបង្កឡើងដោយរថយន្តដឹកទំនិញ ដឹកដី ដឹកថ្ម ដឹកខ្សាច់និងរថយន្តដឹកទឹកកកខណះដែលអ្នកបើកបរមួយចំនួនមិនមានច្បាប់បើកបរដោយចេះតៗពីគ្នានិងអ្នកបើកបរមួយចំនួនទៀតមិនមានឯកសារគ្រប់គ្រាន់ក្នុងនោះរថយន្តមិនមានគ្រប់លក្ខណះបច្ចេកទេស អ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរហួសល្បឿនកំណត់ក្នុងក្រុង បើករមានសារធាតុញៀន អត់បណ្ណ័បើកបរ រថយន្តបើកបរនៅក្នុងក្រុងមិនមានគ្របកៅស៊ូបណ្តាលអោយហុយ ជ្រុះដីថ្មនៅលើផ្លូវសាធារណះក្នុងក្រុង ។

អធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថាក្រោយពីការផ្សព្វផ្សាយអប់រុំណែនាំស្តីពីច្បាប់ចរាចរណ៍នេះទៅកំលាំងនគបាលក្រុងកំពង់ឆ្នាំងចាប់ផ្តើមរិតបណ្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយក្នុងនោះមានការផ្តន្ទាទោសនិងផាកពិនយ័អ្នកបើកបរយានយន្តល្មើសទៅតាមទំហ៊ុំនៃទោសទាន់នៃស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ។

អធិការនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការផ្តាំផ្ញើដល់អ្នកបើកបររថយន្តក៍ដូចជាម្ចាស់រថយន្តដកដី ដឹកថ្ម ដឹកខ្សាច់ ដឹកទឹកកកនិងរថយន្តដឹកសំពីងសំពោងដែលកំពង់ធ្វើសកម្មភាពនៅក្នុងក្រុងកំពង់ឆ្នាំងដោយឡែកអ្នកបើកបរទាំងអស់ត្រូវមានឯកសារច្បាប់ត្រឹមត្រូវ អ្នកបើកបររថយន្តទាំងអស់ត្រូវធ្វើការពិនិត្យលក្ខណះបច្ចេកទេសអោយបានត្រឹមត្រូវមុនចេញធ្វើសកម្មភាពដកជញ្ជូនដោយធ្វើយ៉ាងណាជៀសវៀងកើតមានបញ្ហាណាមួយដល់អ្នកដែលកំពង់ធ្វើដំណើរតាមផ្លូវសាធារណះពិសេសកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយបាននៅតិចបំផុត ៕

Facebook Comments
Loading...