ចាំមើល ធន ចាន់តាក់ អាចទប់ទល់អ្នកប្រដាល់ជើងខ្លាំងថៃស៊ូន តិភាព បានឬទេ?

0
972

ភ្នំពេញ: អ្នកប្រដាល់ធំកម្ពុជាធន ចាន់តាក់ប្រកាសប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃស៊ូន តិភាប(Soun Tepheap) លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២កញ្ញាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ចាន់តាក់កម្រិតរបស់គេទាបជាងបូរ៉ាមែនតែចិត្តគេធំជាង និង ហ៊ានជាងពិសេសគេវ៉ៃហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង ។

ការប្រកួតនេះប្រសិនបើចាន់តាក់ចាញ់នោះក៏ស៊ូន តិភាពវេទនា និង ឈឺសាច់ដែរព្រោះចាន់តាក់នៅលើ
សង្វៀនអ្នកប្រដាល់កម្ពុជារូបនេះមិនដែលខ្វល់ពីគូប្រកួតខ្លាំងឬខ្សោយនោះឡើយគឹគេចាប់ផ្ដើមវ៉ៃតែម្ដង ។

ចាន់តាក់មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១១ដង ។ ចំពោះអ្នកប្រដាល់ថៃស៊ូន តិភាពវិញគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៧ដង ចាញ់១២ ដង ។ចាំមើលស៊ូន តិភាពអាចប្រជែងយកជ័យជំនះលើធន ចាន់តាក់បានឬទេ ?

Facebook Comments
Loading...