ទៀតហើយ! ឃាត់ខ្លួនជនជាតិចិន៤នាក់ ដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ

0
1722

ខេត្តព្រះសីហនុ- កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួន ជនជាតិចិនចំនួន៤នាក់ថ្មីទៀត ពាក់ព័ន្ធនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។

ជនជាតិចិនទាំង៤នាក់នោះ មានប្រុស២នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣៖៣០នាទីយប់ នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក្នុងនោះសមត្ថកិច្ចដកហូតបានភស្តុតាងមួយចំនួន រួមមាន៖ ទូរស័ព្ទចំនួន៤គ្រឿង, ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក, និងរថយន្តមួយគ្រឿងម៉ាក លុចស៉ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8959 ផងដែរ។

ជនជាតិចិនទាំង៤នាក់មានឈ្មោះដូចខាងក្រោម៖ ១- Xiang zi អាយុ១៩ឆ្នាំ ភេទស្រី, ២- Chao jian ring អាយុ១៨ឆ្នាំ ភេទស្រី, ៣- Liu xiong fei អាយុ២៧ឆ្នាំ ភេទប្រុស, និង៤- Duan yu cheng អាយុ៣៦ឆ្នាំ ភេទប្រុស។

ករណីនេះកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី តាមផ្លូវច្បាប់៕

Facebook Comments
Loading...