ទូកទេសចរណ៍១គ្រឿង ត្រូវបានភ្លើងឆេះអស់ទាំងស្រុង !!!

0
1362

ខេត្តព្រះសីហនុ – សមត្ថកិច្ចកងរាជអាវុធហត្ថ ប្រាប់ថា មានករណីឆ្លងចរន្ដអគ្គិសនីខ្សែភ្លើង បណ្តាលឲ្យឆេះទូកប្រភេទទេសចរណ៍ ១គ្រឿង មានបណ្តោយ ២២ម និងទទឹង ៧,២ម៉ែត្រ ពណ៌ទឹកប៊ិចចាស់ (ស្នូតលឿង) ឈ្មោះ សាន់ធួរ នៅព្រលឹមស្រាងៗ (ម៉ោង ៤ទៀបភ្)លឺ ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំនុចក្រុម៣១ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ (ផែតាហាវ)។

ម្ចាស់ទូកឈ្មោះ រ៉ូបឺត ហាយដុកចិត ភេទប្រុស អាយុ
៥០ឆ្នាំ ជនជាតិអាលឺម៉ង់ ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (សាលារៀនដុនបូស្កូ)។

ក្នុងហេតុការណ៍នេះ ទូក ត្រូវបានឆេះអស់ទាំងស្រុង ប៉ុន្ដែមិនបណ្តាលគ្រោះថ្នាក់ដល់មនុស្ស ទូក ផែ អ្នកដទៃទេ។

Facebook Comments
Loading...