វីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរចូលប្លន់ធានាគារឥណ្តូឆៃណា RHB អស់១០ម៉ឺនដុល្លារ

0
1862

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ១រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារឥណ្តូឆៃណា RHB ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតនៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿង ដោយពាក់ម៉ាស់បិទមុខជិត បានចុះទៅភ្ជង់សន្តិសុខ និងចូលទៅគំរាមបុគ្គលិកធនាគារ និងប្រមូលយកលុយតែម្តង។ ទោះជាយ៉ាងណាក្រុមចោរ សមត្ថកិច្ចមិនទាន់បានវែកមុខនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចបានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពហើយ ។

ការចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃពីសំណាក់ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់នេះ កំពុងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ហើយករណីប្លន់នេះយកលុយអស់ប្រមាណ១០ម៉ឹនដុល្លារផងដែរ ៕

វីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរចូលប្លន់ធានាគារឥណ្តូឆៃណា RHB អស់១០ម៉ឺនដុល្លារនៅវេលាម៉ោងប្រមាណជា ១រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមចោរមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារឥណ្តូឆៃណា RHB ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតនៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។ បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមជនសង្ស័យបានជិះម៉ូតូពីរគ្រឿង ដោយពាក់ម៉ាស់បិទមុខជិត បានចុះទៅភ្ជង់សន្តិសុខ និងចូលទៅគំរាមបុគ្គលិកធនាគារ និងប្រមូលយកលុយតែម្តង។ ទោះជាយ៉ាងណាក្រុមចោរ សមត្ថកិច្ចមិនទាន់បានវែកមុខនៅឡើយទេ ប៉ុន្តែ​សមត្ថកិច្ចបានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពហើយ ។ ការចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃពីសំណាក់ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់នេះ កំពុងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ​ ហើយករណីប្លន់នេះយកលុយអស់ប្រមាណ១០ម៉ឹនដុល្លារផងដែរ ៕

Gepostet von KNV-info.com am Donnerstag, 23. August 2018

Facebook Comments
Loading...