លោក សួន សេរីរដ្ឋា ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ

0
1289

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារហើយ នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បង្គាប់ឱ្យដោះលែង តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក សួន សេរី នឹងត្រូវចាកចេញពីពន្ធនាគារនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

សូមជំរាបថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។

Facebook Comments
Loading...