ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ចំពោះអ្នកនយោបាយមួយចំនួន

0
1197

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ ៗទៅលើអ្នកនយោបាយមួយចំនួន ដែលបានវាយប្រហារទៅដល់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនមែននាំគ្នាលក់ជាតិឬបំផ្លាញជាតិនោះទេ ចុះហេតុអ្វីបានជាអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយមួយចំនួនគិតអាក្រក់ចំពោះសកម្មភាពនេះទៅវិញ? ហើយយកអនាគតស្ថាប័ននេះវាយប្រហារនយោបាយដល់គណបក្សដទៃដើម្បីបង្ហាញថាបក្សរបស់ខ្លួនស្អាតស្អំ ខ្ញុំចង់សួរថាការធ្វើនយោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ ឬដើម្បីកិត្តិយសរបស់ខ្លួន..?

បើសិនជាដើម្បីអភិវឌ្ឍន៍ជាតិ យើងត្រូវរកចំណុចរួមក្នុងការអភិវឌ្ឍន៍ ហើយបើម្នាក់ៗនៅតែធ្វើតួឯកនោះ សួរថាអាចជួយពលរដ្ឋខ្មែរបានដែរឬទេ?

Facebook Comments
Loading...