អគ្គីភ័យឆេះកន្លែងស្នាក់នៅមួយកន្លែងអស់១៦បន្ទប់

0
1187

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានអគ្គីភ័យឆេះកន្លែងស្នាក់នៅ របស់កម្មករសំណង់ឈ្មោះសមុទ្រខៀវ ចំណុចកំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

នៅវេលាម៉ោង១៤:៤៥នាទី ថ្ងៃខែឆ្នាំដដែល បានរលត់ទាំងស្រុងហើយ ក្រោយមានការអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភយ័ អ.ហ ខេត្តប្រើប្រាស់ រថយន្ត ០១គ្រឿង អស់ទឹក ០១ឡាន និងកម្លាំងស្នងការនគរបាលខេត្ត ប្រើប្រាស់ រថយន្ត ០២គ្រឿង អស់ទឹក ០២ឡាន ។

ផ្ទះដែលកម្មករស្នាក់នៅខាងលើ មាន ១៦បន្ទប់កំពស់ ២ជាន់ ដែលមានទំហំ ៥ម៉ x ១៨ម៉ បានរងការខូចខាត ជាមួយនិងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
*មូលហេតុ ៖ ដោយសារឆ្លងចរន្តអគ្គីសនី(ទុស្សេខ្សែភ្លើង) ។

Facebook Comments
Loading...