អ.ស.ប ត្រៀមធ្វើការងារជាមួយរដ្ឋាភិបាលអាណត្តិទី៦ របស់សម្តេចតេជោ ហ៊ុន សែន

0
908

ភ្នំពេញ – នៅថ្ងៃទី២២ ខែសីហា ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាឧបការីអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (អ.ស.ប) លោក Haoliang Xu និងជានាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ថា អ.ស.ប នឹងត្រៀមខ្លួនធ្វើជាដៃគូជាដៃគូក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងអាណត្តិថ្មីនេះ។

លោក Haoliang Xu បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើការកាត់បន្ថយភាពក្រីក្ររហូតដល់៥០ភាគរយ។ ប៉ុន្តែទោះជាយ៉ាងណា លោកថា កម្ពុជាត្រូវតែអភិវឌ្ឍប្រកបដោយចីរភាព ហើយកាត់បន្ថយនូវការប៉ះពាល់ផ្សេងៗ ដែលកើតចេញពីសកម្មភាព នៃការអភិវឌ្ឍនេះ ។

Facebook Comments
Loading...