កណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់កើតហេតុ ថ្ងៃសុក្រ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែសីហា គ.ស២០១៨វេលាម៉ោង១៥ និង៣០នាទីនៅចំណុចកើតហេតុភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យមានឈ្មោះ ញឹម វណ្ណៈ ហៅ វឹង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានសារធាតុញៀនក្នងទឹកនោម (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៨កញ្ចប់តូចនឹងសំភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ប្រភពបានបន្តទៀតថា៖ នៅថ្ងែកើតហេតុ កំម្លាំងផ្នែកជំនាញ បានទទួលព័ត៌មានពីកម្លាំងភ្នាក់ថា ៖មានជនសង្សយ័ កំពង់ធ្វើសកម្មភាពជួញដូរគ្រឿងនៅចំណុចកើតហេតុ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ បានសហការណ៏ជាមួយកម្លាំងប៉ុស្តិរដ្ឋបាលសៀមរាប បានចុះដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យ កំពង់ធ្វើសកម្មភាព ក៏បានធ្វើការបង្ក្រាប ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបាន សារធាតុចំនួន១៨កញ្ចប់ ដូចខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើ បានទិញពីជនពុំស្គាល់ឈ្មោះនៅម្តុំវាលខ្សាច់ ។
បច្ចុប្បន្ន ជនសង្សយ័ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ សនសុភ័ក្ដ