ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍សារជាថ្មី

0
1313

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យដឹង​ថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរភ្នំ​ក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​ពី​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជា​ថ្មី​ម្តង​ទៀត ត្រង់​ចំណុច​ស្ពាន​អូរគគី (គម ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះ​សីហនុ ។

ក្រសួង​បន្ត​ថា គិត​ត្រឹម​ម៉ោង ១០:៣០ នាទី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ ចរាចរណ៍​ ឆ្លងកាត់​នៅ​ចំណុច​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​ហើយ៕

Facebook Comments
Loading...