ស៊ូដង់ខាងត្បូងជាប្រទេសដ៏ក្រីក្រមួយ ប៉ុន្តែដោយសារហេតុផលសន្តិសុខ បានធ្វើឲ្យប្រធានាធិបតី នេះប្រទេសដ៏ក្រីក្រមួយនេះសម្រេចចិត្តចំណាយលុយរដ្ឋដល់ទៅ១៦លានដុល្លារទិញរថយន្តឲ្យសមាជិកសភាជិះយ៉ាងហ៊ឺហា បង្កឲ្យមានការខឹងសម្បារទូទាំងប្រទេស។
ប្រឈមមុខទៅនឹងការចោទប្រកាន់នេះ អ្នកនាំពាក្សប្រធានាធិបតីបានអះអាង ៖ ជាសមាជិកសភាម្នាក់ តើយើងសុខចិត្តឲ្យគាត់ជិះម៉ូតូទៅកើតដែរឬ? ការរិះគន់បានកើតឡើងក្រោយពីពីលោកSalva Kiir បានជាប់ឆ្នោតជាប្រធានាធិបតីស៊ូដង់ខាងត្បូងក្នុងកាបោះឆ្នោតកាលពី២សប្តាហ៍កន្លងទៅហើយ អណត្តិជាប្រធានាធិបតីរយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២១។ អ្នករិះគន់បាននិយាយឌឺដងថា ទង្វើនេះគឺដូចគ្នាទៅនឹងការផ្តល់ជយ័លាភីទៅឲ្យសមាជិកសភាទាំងអស់នោះតែម្តង។
ប្រទេសស៊ូដង់មិនមែនត្រឹមតែជាប្រទេសដ៏ក្រីក្របំផុតនៅក្នុងលោកប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះបាន រងនូវការញាំញីដោយសង្គ្រាមដ៏រ៉ាំរ៉ៃ។ ប្រជាជនជាងពាក់កណ្តាលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាន យ៉ាងធ្ងន់ធ្ងរ។ ដោយសារតែមូលហេតុនេះបានចាប់បង្ខំឲ្យប្រជាជនស៊ូដង់៣,៨លាននាក់រត់ចោលផ្ទះ សម្បែងរបស់ខ្លួន៕