ទឹកជំនាន់ទន្លេមេគង្គ បានលេចឃុំមួយចំនួនក្នុង២ស្រុកនៃខេត្តត្បូងឃ្មុំ

0
1554

ត្បូងឃ្មុំ៖ ទឹកទន្លេមេគង្គបន្តកើនឡើងធ្វើឲ្យលើផ្លូវធ្លាប់ជិះកង់ ម៉ូតូ រថយន្ត ជិះទូកជំនួសវិញ ស្រុកទទួលរងទឹកជំនាន់ មានចំនួន២ស្រុក គឺ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ។

ផ្លូវអមបណ្តោយទន្លេមេគង្គកណ្តាល ចាប់ផ្តើមលិចបណ្តើរៗហើយ ហើយកន្លែងខ្លះលើផ្លូវបើកបរ ជិះ កង់ ម៉ូតូ រថយន្ត ត្រូវជំនួសដោយទូកវិញ ។ ដោយទឹកទន្លេបានកើនឡើង ១៣,៩ ៥ម៉ែត្រ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៨នេះ បើយោងតាម របាយការណ៍របស់មន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ កម្រិតប្រកាសអាសន្ន ១៥ម៉ែត្រ ២០សង់ទីម៉ែត្រ ។ ប្រជាពលរដ្ឋនិយាយថា ភូមិ៥ ទៅ៦ភូមិ តាមបណ្តោយដងទន្លេ ក្នុងឃុំទន្លេបិទ បានលិចបណ្តើរៗហើយ ហើយទីតាំងទំនាបខ្លះ ទឹកហូរចូលបរិវេណសាលារៀន ។ នៅចំណុចភូមិទួលរកា សាលាបឋមសិក្សាទួលរកា សិស្សមិនអាចទៅរៀនបានទេ ហើយផ្លូវបានលិចបណ្តោយយ៉ាងតិច១៥០ម៉ែត្រ ។ ជាមួយស្ថានភាពទឹកជំនន់ អ្នកស្រុកបានត្រៀម ទូក ជាស្រេចហើយ ហើយបានរៀបចំទីជម្រករួចរាល់ដែរ ។

ប្រជាពលរដ្ឋបន្តថា ទឹកជំនន់ចូលមកតំបន់នេះ មិនប្លែកប៉ុន្មានទេ អ្នកចម្ការ សូមឲ្យតែទឹកលិចចម្ការឲ្យអស់ ពេលស្រកទៅវិញ ដីចម្ការដាំដុះ ពោត សណ្តែក ល្ង ជាដើម លូតលាស់ល្អ គ្មានសត្វបំផ្លាញ ។ ហើយទឹកឡើងក្រោម១៥ម៉ែត្រ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ គ្រាន់តែពិបាកធ្វើដំណើរ ទៅ មក ពិបាករកទិញ សម្ហារៈប្រើប្រាស់ បារម្ហកូនចៅលិចលង់ ពិសេស ជួបបញ្ហា គោ ក្របីខ្វះស្មៅឲ្យស៊ី ជាដើម ។

ខាងអាជ្ញាធរខេត្តក៏បានបញ្ជាក់ដែរថា ក្នុងខេត្តត្បូងឃ្មុំ មានពីរស្រុក ដែលប្រឈមនឹង ទឹកជំនាន់ទន្លេមេគង្គ មានស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ហេីយខាងអាជ្ញាធរត្រៀមលក្ខណៈសម្បត្តិគ្រប់យ៉ាងដេីម្បីជួយសម្រួលដល់បញ្ហាប្រឈមនេះ ៕

Facebook Comments
Loading...