ប្រធាន GDP សង្ឃឹមច្រើន ប៉ុន្តែសម្រេចលើប្រជាជនបោះឆ្នោតឲ្យ ឬអត់?

0
1447

ភ្នំពេញ – នៅថ្ងៃទី១៩ ខែកក្កដា លោក យ៉ង សាំងកុមារ ប្រធាន GDP បាននិយាយថា នៅក្នុងការបោះឆ្នោត ខាងមុខនឹងមានប្រជាជន ៨០% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតនឹងចេញទៅបោះឆ្នោត បើទោះបីជា អតីតមេដឹកនាំ CNRP អំពាវនាវឲ្យធ្វើពហិកា ។ លោកជឿជាក់ថា សមាជិកអតីត CNRP ដែលបោះឆ្នោត នៅឆ្នាំ២០១៣ នឹងចេញមកបោះឆ្នោតឲ្យ GDP ដែលនោះជាជម្រើសថ្មី ដើម្បីឲ្យមានការផ្លាស់ប្តូរ ។

លោក យ៉ង សាំងកុមារ បានកត់សម្គាល់ទៀតថា អ្នកដែលបោះឆ្នោតប្រឆាំង មិនមែនត្រឹមតែសមាជិកអតីត CNRP ប៉ុណ្ណោះទេ ។ នៅពេលដែលយើងជួបប្រជាជននៅតាមភូមិ យើងមានការភ្ញាក់ផ្អើលដោយពួកគេ ទាំងអស់បានស្វាគមន៍យើង ហើតគេចង់បានជម្រើសថ្មី ។ ដោយមើលឃើញគោលនយោបាយរបស់គណ បក្ស GDP ពួកគេជឿថា យើងនឹងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ពួកគេ ។

ប៉ុន្តែអ្នកតាមដានសភាពការណ៍បោះឆ្នោតបាននិយាយថា មេដឹកនាំគណបក្សនយោបាយនីមួយៗ តែងតែនិយាយអួតបែបនេះឯង ប៉ុន្តែសំខាន់វាសម្រេចទៅលើប្រជាជនដែលជាម្ចាស់ឆ្នោត តើជឿ ឬមិន ជឿ? បោះឆ្នោតឲ្យ ឬមិនបោះ តែប៉ុណ្ណោះ ៕

Facebook Comments
Loading...