ក្មេងៗនិងគ្រូបង្វឹក បង្ហាញខ្លួនជាសារធារណៈលើកដំបូង ក្រោយជាប់ក្នុងល្អាងបាន៩ថ្ងៃ (មានវីដេអូ)

0
1066

ប្រទេសថៃ៖ កុមារទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេនៃក្រុមបាល់ទាត់ជ្រូកព្រៃ ដែលត្រូវបានគេជួយសង្គ្រោះចេញពីរូងល្អាងថាំហ្លួង បានចេញបង្ហាញមុខជាសាធារណៈលើកដំបូងហើយ នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី ១៨ កក្កដាដោយមានអ្នកកាសែតក្នុងស្រុក និងក្រៅស្រុកជាច្រើន។

ពួកគេមើលទៅមានសុខភាពល្អ និងសប្បាយរីករាយ ខណៈពេលពួកគេបានឆ្លើយសំណួរជាច្រើនអំពីការរស់នៅក្នុងរូងល្អាងងងឹតសូន្យចំនួន ៩ថ្ងៃ និង ៥ម៉ោង មុនពេលអ្នកមុជទឹកជនជាតិអង់គ្លេសរកឃើញ។

នុស្សជាច្រើនបានទន្ទឹងរង់ចាំពួកគេ បន្ទាប់ពីខាងមន្ទីរពេទ្យអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ និងផ្ដល់បទសម្ភាសខ្លះៗជាមួយអ្នកកាសែត។ ប៉ុន្តែសំណួរពីអ្នកកាសែតមិនអាចចោទសួរផ្ទាល់ទៅក្មេងបានទេ ដោយត្រូវឆ្លងកាត់អ្នកជំនាញចិត្តវិទ្យាជាមុនថា អាចសួរបាន ឬយ៉ាងណា ចៀសវាងប៉ះពាល់សតិអារម្មណ៍ក្មេងៗ

Facebook Comments
Loading...