មនុស្ស៥នាក់ជាប់គុកពី១៦ទៅ១៩ឆ្នាំពីបទចាប់បង្ខំនារី៤នាក់ឲ្យធ្វើជាស្រីខូច

0
2039

ប្រទេសថៃ៖ តាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី១៩ខែកក្កដានេះបានឲ្យដឹងថាស្រ្តីជនជាតិអូស្ត្រាលី ដើមកំណើតស៊ូដង់ម្នាក់ឈ្នោះម៉ៃខិល ភៀលអាយុ៤៦ឆ្នាំ ជនជាតិម៉ូរូកូម្នាក់ ឈ្មោះហាយណា តាយូរ៉េអាយុ ៣៨ឆ្នាំជនជាតិស៊ីរីម្នាក់ឈ្មោះហ្កាសាន វ៉ាហ្កេចអាយុ៣៧ឆ្នាំនិងជនជាតិថៃ២នាក់ ម្នាក់ឈ្មោះចាឡាត ណាឡាចាន់អាយុ៦៣ឆ្នាំ និងឈ្មោះអារី អៀមសារ៉េអាយុ៤៦ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្នាគារពី ១៦ទៅ១៩ឆ្នាំពីបទចាប់បង្ខំឲ្យស្ត្រីម៉ូរូកូ៤នាក់ ធ្វើជាស្រីពេស្យានៅតំបន់ soi Nana កាលពីឆ្នាំ២០១៦និងឆ្នាំ២០១៧។

តុលាការឧក្រឹដ្ឋកម្មថៃបានផ្តន្ទាទោសអ្នកទាំងនេះក្រោយពីរកឃើញថាពួកគេបានបញ្ចុះបញ្ចូលជនរង គ្រោះដោយភូតកុហកថា នឹងរកការងារល្អៗឲ្យធ្វើ ព្រមទាំងមានប្រាក់ខែខ្ពស់ទៀតផង។ ស្ត្រីជនជាតិម៉ូរូកូទាំងនេះបានឆ្លងដែនចូលប្រទេសថៃតាមច្រកស្ពានមិត្តភាពថៃ-ឡាវតាមព្រំដែននៃប្រទេសឡាវ ហើយឡើងរថយន្តបឺសធ្វើដំណើរមកបាងកកតែម្តង។

នៅពេលមកដល់បាងកកពួកឧក្រឹដ្ឋជនទាំងនោះបានចាប់បង្ខំនាងឲ្យធ្វើជាស្ត្រីពេស្យានៅក្នុងក្លឹបឌីស្កូ ថែកមួយកន្លែង។ពួកគេបានលក់នាងទៅឲ្យម្ចាស់បន ហើយមានបុរស២នាក់បានចាប់បង្ខាំងនាងឲ្យនៅតែក្នុងបន្ទប់ សម្រាប់បម្រើផ្លូវភេទនៅពេលដែលមានភ្ញៀវត្រូវការ៕

Facebook Comments
Loading...