តើនរណានឹងក្លាយជើងខ្លាំងទី១៣ និងទី១៤ ឡើងទៅជុំទី២?

0
1004

ភ្នំពេញ: ការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement កាន់តែឈានទៅកាន់ទីបញ្ចប់ហើយ ។

សម្រាប់ថ្ងៃទី២១កក្កដានេះជាការប្រកួតស្វែងរកអ្នកខ្លាំងទី១៣ និងទី១៤ដើម្បីឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ។ ផង់ សាម៉ាឡេ របស់ក្លិបនាគរាជកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់សំ ភក្ដីរបស់ក្លិបរ៉ាហាប់ស្វាយប៉ាក។

អ្នកប្រដាល់ទាំង២រូបនេះមិនសូវមាននរណាស្គាល់ទេព្រោះនេះជាលើកដំបូងហើយដែលគេចូលរួមប្រកួត
ដណ្ដើមពានរង្វាន់ដែលម្ចាស់ពានមានប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ ។ ទំនងពួកគេមិនមែនជាអ្នកប្រដាល់ទន់ខ្សោយទេមើលទៅបានជាក្លិប ពិសេសគ្រូបង្វឹករបស់គេដាក់ឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់បែបនេះ ។

បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាពួកគេជាអ្នកប្រដាល់ស្រករក្រោយមែនតែក្លាហានណាស់ហើយនៅលើសង្វៀនគេចូលចិត្តប្រើកម្លាំងវាយប្រហារលើគុប្រកួតដោយគ្មានសំចៃឡើយ ។អ្នកប្រដាល់ជើងថ្មីទាំង២រូបនេះនរណាខ្ទាតចេញពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ជុំទី២ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជួបជាមួយអ្នកប្រដាល់
កុយ ចាន់តូក្លិបគីសែមានរិទ្ធ ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែជាជើងចាស់ដូចគ្នាតែឡុង ឡាមិនសូវបង្ហាញមុខនៅភ្នំពេញទេ ឯ ចាន់តូគេ
មានឱកាសប្រកួតច្រើននៅភ្នំពេញតែ ចាន់តូជា អ្នកប្រដាល់ដែលអន់បំផុត។ចាន់តូការប្រកួតរបស់គេភាគច្រើនគឺបរាជ័យ គេមិនសូវមានក្បាច់អ្វីដើម្បីវាយប្រហារគូប្រកួតឡើយមិនតែប៉ុណ្ណោះចិត្តរបស់គេមិនសូវធំ ហើយ គេចូលចិត្តការពារច្រើនជាងវាយលុក ។

ឡុង ឡាគេមកប្រកួតនៅភ្នំពេញម្ដងៗភាគច្រើនគឺបានទទួលជ័យជំនះ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថានរណាជាអ្នកដើរចេញនោះឡើយ ។សូមបញ្ជាក់ថាពេលនេះក្នុងចំណោមអ្នកប្រដាល់ចំនួន ៣២រូបដែលចូលរួមប្រកួតជម្រុះជុំទី១មាន១២រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី២ ហើយក៏មានអ្នកប្រដាល់១២រូបដែរដែលខ្ទាតចេញពីការប្រកួត ។

ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះអ្នកខ្លាំងជើងថ្មីពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃអារ៉ាំ ប៊យ(Aram Boy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

Facebook Comments
Loading...