គ.ជ.ប ដឹកសម្ភារៈសំខាន់ៗ ៤មុខ ឆ្ពោះទៅកាន់គោលដៅបោះឆ្នោតហើយ

0
1334

ភ្នំពេញ ៖ គ.ជ.ប បានប្រកាសនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ថា សម្ភារៈសំខាន់ៗ ៤មុខ រួមមាន សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់ បានដឹកទៅដល់គោលដៅហើយ សម្រាប់ខេត្ត ចំនួន ១១ រួមមាន៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ។

សម្ភារៈទាំង ៤មុខនេះ ក៏នឹងត្រូវដឹកចេញពីឃ្លាំង គ.ជ.ប ទៅខេត្តចំនួន ១៣ ទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។ រីឯរាជធានីភ្នំពេញ ដឹកចេញនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបញ្ចប់នៃការដឹកជញ្ជូន។

យោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រការ ៨.៤ ចែងថា គ.ជ.ប ត្រូវធានាថា រាល់សម្ភារ ឯកសារបោះឆ្នោត ត្រូវតែបានបញ្ជូន និងប្រគល់ជូនគណៈកម្មការការិយាល័យបោះឆ្នោត មិនឲ្យលើស ៣៦ ម៉ោង មុនថ្ងៃបោះឆ្នោត ។

Facebook Comments
Loading...