សម្តេច ស ខេង ដាក់បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន កុំរើសអើងខាងនយោបាយ

0
895

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យស្នងការនគរបាលរាជធានី-ខេត្ត ប្រាប់ទៅកាន់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ ។

សម្ដេចក្រឡាហោម បានថ្លែងថា៖ «ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការពារប្រជាពលរដ្ឋទាំងអស់ មិនមែនការពារតែក្រុមណាមួយនោះទេ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ។ ចំណែកក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ ដូច្នេះយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគាត់ ។

បញ្ហាសំខាន់នៅត្រង់ថា ប្រសិនបើអ្នកដឹកនាំនៅតាមមូលដ្ឋានទាំងឡាយ មិនមានទស្សនៈឲ្យបានត្រឹមត្រូវ ហើយប្រកាន់នូវទស្សនៈបែងចែក លាបពណ៌ រើសអើងសាសនា ពូជសាសន៍ជាដើមនៅមូលដ្ឋាន ទោះបីថាថ្នាក់ដឹកនាំនោះ ពូកែយ៉ាងណាក៏ដោយក៏ធ្វើការងារមិនបានល្អនោះដែរ» ។

Facebook Comments
Loading...