ទីក្រុងកូឡាលំពួរ ៖ នៅថ្ងៃទី១៧ខែកក្កដាព្រះមហាក្សត្រម៉ាឡេស៊ីបានអំពាវនាឲ្យប្រជាជនរបស់ព្រះ អង្គមានការអត់ធ្មត់នៅពេលដែលមានភាពតានតឹងអំពីជាតិសាសន៍នៅក្នុងសហគមន៍មូស្លឹម បន្ទាប់ពីការបោះឆ្នោតដ៏កក្រើកដីកាលពីខែឧសភា ដែលលទ្ធផលបានផ្តួលរំលំគណបក្សកាន់អំណាចអោយបរាជ័យយ៉ាងជូរចត់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។
មានព្រះបន្ទូលនៅក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភាម៉ាឡេស៊ី ព្រះមហាក្សត្រស៊ុលតង់ Muhammad V បានអំពាវនាវឲ្យប្រជារាស្ត្រម៉ាឡេស៊ីទាំងអស់គ្នាចូលរួមការ ពារនិងពង្រឹងកម្លាំងដើម្បីឯកភាពជាតិនិងសុខសន្តិភាពនៅក្នុងប្រទេសម៉ាឡេស៊ី។
បញ្ហាជាតិសាសសន៍ ភាសា និងសាសនាបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងនយោបាយម៉ាឡេ ស៊ី ដែលមានប្រជាជនមូស្លីមម៉ាឡេប្រមាណ៦០%នៃប្រជាជនម៉ាឡេស៊ី៣២លាននាក់ ហើយបន្ទាប់មកគឺជនជាតិចិននិងឥណ្ឌា៕
Facebook Comments
Loading...