ពត៍មានផ្លូវការរបស់ក្លឹប Cheslea បានឲ្យដឹងថា ក្លឹបបានដើរដល់ផ្លូវបំបែកជាមួយអ្នកចាត់ការ Antonio Conte ហើយ ដោយក្លឹបចេញថ្លៃសងជំងឺចិត្ត ៩លានផោនសំរាប់ Conte ។
អំឡុងពេល ២ ឆ្នាំដែលលោក Conte បានដឹកនាំក្លឹបក្នុងនោះ លោកបានជួយក្លឹបឲ្យ Premier League រដូវកាល ២០១៦/១៧ និង FA Cup រដូវកាល ២០១៧/១៨។
ចំណែកអ្នកដែលអាចនឹងជំនួសនោះ គឺអតីតអ្នកចាត់ការ Napoli លោក Maurizio Sarri នឹងត្រូវបានក្លឹបតោខៀវតែងតាំងឲ្យចូលកាន់តំណែងជាអ្នកចាត់ការថ្មីក្លឹបក្នុងពេលដ៏ឆាប់ខាងមុខនេះ៕
Facebook Comments
Loading...