ប្រជាកសិករនៅ ស្រុកក្រូចឆ្មារ និយមដាំឈូក ដេីម្បីបង្កេីន ជីវភាពគ្រួសារឱ្យបានប្រសេីរឡេីង

0
1637

ត្បូងឃ្មុំ៖ កសិករដែលរស់ នៅក្នុងឃុំកំពង់ទ្រាស បាននាំគ្នា ដាំដំណាំឈូក ដែលជាដំណាំងាយដាំ ហើយមានទីផ្សារល្អជាងគេ គឺដំណាំឈូក ការប្រមូលផលឆ្នាំនេះ មិនចាញ់ឆ្នាំទៅនោះទេ ចំណែកតម្លៃនៅលេីទីផ្សារ ក៏រក្សារតំលៃល្អដដែល គឺ ១គីឡូក្រាមតំលៃ ៦.០០០ រៀល ដូចឆ្នាំមុនដែរ ។

លោក ពូ ណុប ជាកសិករ រស់នៅក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនកសិករយើងដែលរស់នៅក្នុងឃុំកំពង់ទ្រាសជារៀងរាល់ឆ្នាំ នៅរដូវទឹកសម្រកគឺចាប់ ពីខែតុលា រហូតដល់ខែកក្កដា កសិករចាប់ដាំដំណាំប្រដេញទឹករួមមាន៖ ឈូក ថ្នាំជក់ ពោត ត្រឡាច ត្រសក់ សណ្ដែក ល្ង ប៉េងប៉ោះ ជាដេីមគេអាចដាំលើ ដីល្បាប់នេះបានល្អណាស់ ។ ឥឡូវនេះកសិករយើងច្រើនជ្រើសរើសដំណាំឈូក ព្រោះឈូក វាឲ្យផលល្អ រយៈពេលតែ ៣ខែ កសិករចាប់ប្រមូល ផលតែម្តង ហេីយ១ឆ្នាំអាចដាំបាន ចំនួន៣ដងថែមទៀត ផង ។

លោកអំុ សេង ជាប្រជាកសិករ រស់នៅក្នុងភូមិទី ១ ឃំុកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានអោយដឹងថា លោកអំុដាំឈូក ក្នុងទំហំផ្ទៃដី ៧០អា អាចប្រមូលផលបាន ទឹកប្រាក់មិនក្រោម ៦០០០ដុល្លារ នោះទេក្នុង ១ឆ្នាំ នេះមិនគិត ទាំងលក់ស្លឹក លក់ផ្លែឈូកខ្ចី លក់ផ្កាឈូក និង ក្រអៅឈូក ថែមទៀតផង ។

លោកអំុ សេង បានបន្តទៀតថា ចំពោះដំណាំផ្សេងៗជាច្រេីនទៀតឃេីញថា ផ្ដល់ផលចាញ់ដំណាំឈូកទេ ឈូកមានទីផ្សារល្អ មានម៉ូយមកចាំទទួលទិញដល់ផ្ទះតែម្តង ឈូកកសិករអាចដាំតាមតំបន់មាត់ទន្លេ តាមមាត់បឹង ត្រពាំង និងតំបន់វាលទំនាប ៕

Facebook Comments
Loading...