Jack Wilshere ចូលរួមជាមួយក្រុម West Ham លើកិច្ចសន្យារយៈពេល 3 ឆ្នាំ

0
1104

អតីតកីឡាករកាំភ្លើងធំ Arsenal គឺ Jack Wilshere បានសំរេចចិត្តមកចូលរួមជាក្លឹប West Ham ដោយគ្មានតម្លៃខ្លួន ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ក្រោយពីក្លឹប Arsenal មិនព្រមបន្តកុងត្រាជាមួយ។

យោងតាមប្រភព Skysport បានឲ្យដឹងថា Jack Wilshere បានពិភាក្សាជាមួយក្លឹបញញួរធំ West Ham ជោគជ័យ មុនពេលដែលក្លឹប Fenerbahce ក៏ចាប់អារម្មណ៍លើការចុះហត្ថលេខារបស់គាត់ផងដែរ។

Jack Wilshere បាននិយាយថា ៖ “វាមានអារម្មណ៍ល្អណាស់សំរាប់គ្រួសារខ្ញុំ និងមិត្តភក្តិមួយចំនួនរបស់ខ្ញុំ ខ្ញុំនឹងធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល” ។

 

Facebook Comments
Loading...