យុគ យក្សផ្លែ និង ឡុង សង្ឃឹមផ្តួលគូប្រកួតដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ

0
899

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧ គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៧កក្កដាអ្នកប្រដាល់កម្ពុជា២រូបគឺ ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ និងយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធកំពុងតែប្រជែងគ្នាដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ។

ឡុង ជិនត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះធៀប កៅ(Theap Kao)ដែលអ្នកប្រដាល់ថៃរូបនេះ២ប្រកួតឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត ។

ការប្រកួតនេះប្រសិនបើឡុង ជិនខិតខំផ្ដួលគូប្រកួតឲ្យបានកាន់តែរហ័សនោះគេនឹងមានឱកាសដើម្បីទទួល
បានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រកាន់តែច្រើនដែរ ។ ធៀប កៅជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេគេមានកម្លាំងល្អ និងកលល្បិចវាយលុកអស្ចារ្យណាស់ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់៨ដង ។ ចំពោះឡុង ជិនវិញគេមានប្រវត្តិប្រកួតចំនួន៥៣ដង ចាញ់១២ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។កណ្ដាប់ដៃដ៏ធ្ងន់របស់ឡុងជិនអាចផ្ដួលធៀប កៅបានឬទេ ?

ចំពោះយុគ យក្សផ្លែត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃភេច យ៉ាកស៊ូ(Phach Yaksou)ដែលអ្នកប្រដាល់ថៃ
រូបនេះ២ប្រកួតរបស់គេចាញ់មួយប្រកួត និង អវត្តមានមួយប្រកួត ។

អ្នកប្រដាល់ជើងចាស់របស់កម្ពុជារូបនេះសង្ឃឹមបានទទួលជ័យជំនះច្រើនជាងបរាជ័យតែបើការប្រកួតមួយ
នេះគេបែរជាបរាជ័យវិញនោះឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រលែងមានហើយ ។២ប្រកួតរបស់យក្សផ្លែឈ្នះទាំង២ប្រកួតគឺឈ្នះទឹេក៣មួយប្រកួត និងដោយពិន្ទុ១ ប្រកួត ។យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៥៧ដង ឈ្នះ១៣២ដង ចាញ់២៤ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ភេច យ៉ាកស៊ូគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៩ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ជំនួបមួយនេះនរណាឈ្នះ ?

Facebook Comments
Loading...