ប្រទេសឥណ្ឌា៖ នាងLalithaមានអាយុ១៦ឆ្នាំប៉ុន្តែភព្វ័វាសនារបស់នាងមិនដូចស្រីវយ័ជំទង់ដទៃទៀ តដែលមានអាយុស្របាលនាងនោះទេ។នាងមានកូងម្នាក់អាយុ១ខួបកន្លះហើយ។នាងចាប់មានគភ៌ នៅឆ្នាំ២០១៦បន្ទាបពីរូបនាងបានទទួលរងនូវការរំលោភពីមិត្តភក្តិម្នាក់របស់ឪពុកនាង។
មានស្រុកកំណើតនៅក្នុងគ្រួសារដ៏ក្រីក្រមួយនៅភាគខាងជើងនៃរដ្ឋអ៊ូត្រា ប្រាដេសនៃប្រទេសឥណ្ឌា ។នាងជាកូនទី២នៅក្នុងគ្រួសារនេះ។ឪពុករបស់នាង គឺជាបុរសពោះម៉ាយល្ងង់ខ្លៅហើយធ្វើជាកម្មករ ។ បុរសដែលរងការចោទប្រកាន់ថាបានរុំលោភរូបនាង មានអាយុ៥៥ឆ្នាំហើយ។គាត់ជាមិត្តដ៏ជិតស្នឹ ទ្ធម្នាក់របស់ឪពុលនាង។បុរសនេះបាននាំនាងមកមកកាន់ទីក្រុងអ៊ូត្រាប្រាដសដោយកុហករូបនាងនិ ងឪពុកនាងថានាំនាងមកសុំការងារធ្វើ។តាមពិតជនទុរយសនេះបានចាប់បង្ខំរំលោភនាងនៅតាមផ្លូវធ្វើដំណើរ ដោយប្រើ ចុងកាំបិទគម្រាមទៀតផង។
ពេលមកដល់ផ្ទះវិញនាងមិនបានប្រាប់រឿងរ៉ាវនេះដល់ឪពុកនាងឡើយ រហូតដល់នាងមានផ្ទៃពោះ អ្នកជិតខាងទទូចសួរនាងទើបនាងនិយាយប្រាប់រឿងរ៉ាវទាំងអស់នេះ។ឪពុកនាងបានទៅប្តឹងប៉ូលីស នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៦បន្ទាប់ពីនាងបានទទួលរងនូវការរំលោភ។រហូតទាល់តែមកដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨ទើបជនល្មើសត្រូវចាប់ខ្លួន បន្ទាប់ពីវិទ្យុBBC Hinduបានធ្វើការផ្សព្វផ្សាយ រឿងនេះជាសាធារណៈ។
ឥឡូវនេះនាងទទួលបានយុត្តិធម៌ហើយ ប៉ុន្តែត្រូវរង់ចាំរហូតដល់រយៈពេល២ឆ្នាំឯណោះ ពោលគឺកុំតែបានប្រពន្ធ័ឃោសនាជួយផ្សព្វផ្សាយម្ល៉េះសមមិនដឹងថាយុត្តិធម៌ដែលនាងទន្ទឹងរង់ចាំនោះនៅឯណាទេ?