ភ្នំពេញ: ការប្រកួតប្រដាល់វគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១កក្កដា អ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡាបានទទួលជ័យជំនះលើគូប្រកួតថៃរបស់ខ្លួនគឺFa Nimithនៅទឹកទី៥ដោយសន្លប់ខ្លួនឯង ។
ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះសំណាងមានប្រៀបតាំងពីពីទឹកទី១មកម្ល៉េះ ។សំណាងវ៉ៃចេញច្រើន និង មានប្រសិទ្ធិភាពល្អ ឯ Fa Nimith បានត្រឹមតែប្រើជង្គង់ហើយវាយមិនសូវមានប្រសិទ្ធិភាពទៀតផង ។ នៅទឹកទី៣អ្នកប្រដាល់ថៃរូបនេះត្រូវលោកអាជ្ញាកណ្ដាលណន រិទ្ធពិន័យនិងដកពិន្ទុម្ដងហើយដោយសារតែសំណាងដួលហើយ គេបែរជាទាត់បន្ថែមលើសំណាងមួយចំមុខដែរតែមិនសូវធ្ងន់ព្រោះបន្ទាប់ពីរាប់៨ហើយសំណាងបន្តការប្រកួតបាន
ទៀតដោយគ្មានបញ្ហា ។ មកដល់ទឹកទី៥ដែលជាទឹកចុងក្រោយទៅហើយនោះ Fa Nimith បានបំពានលើសំណាងម្ដងទៀតគឺក្នុងពេលដែលសំណាងដួលហើយនោះគេព្រលែងមួយជើងទៀតចំមុខធ្ងន់ជាងមុន ។លើកនេះសំណាងងើបលែងរួចតែម្ដង ។
ការប្រកួតបំពានបទបញ្ជាប្រកួតបែបនេះប្រធានគណៈវិនិច្ឆ័យគឺលោករាជ សុផែនបានសម្រេចចិត្តប្រគល់ជ័យជំនះឲ្យសំណាងតែម្ដង ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ប្រកួតចាញ់ពិន្ទុគូប្រកួតថៃរបស់
ខ្លួនឈ្មោះPek Thieng ដោយពិន្ទុដាច់តែម្ដង ។
កែវដាវ៉ៃចេញច្រើនតែមិនចំគោលដៅឡើយមិនតែប៉ុណ្ណោះគេត្រូវ Pek Thieng ទាត់ឡើងខូចជើងទៀតផង។
កែវដាតស៊ូដល់ទឹកទី៥មែនតែក្នុងចំណោមចៅក្រមទាំង៥រូបមានចៅក្រម៤រូបហើយដែលឲ្យផ្ដល់ពិន្ទុឲ្យ Pek Thieng ឈ្នះ ហើយមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យកែវដាឈ្នះ ។